ឆ្កិះសោរទ្វាររបងបន្ទប់ជួល ចូលលួចយកម៉ូតូ០២គ្រឿង ត្រូវកំលាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបាន៣នាក់ក្នុងចំណោមបក្ខពួក៤នាក់

ចែករំលែក៖

ភ្នំពេញ÷ លោកគួច សុភា អធិការងនគរបាលខណ្ឌសែនសុខបានប្រាប់អង្គភាពយើងដឹងនៅព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៥នេះថា ដោយទទួលបានបទបញ្ជារពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអោយលោកអធិការរងផ្នែកព្រហ្មទណ្ឌចុះស្រាវជ្រាវករណីលួចមានស្ថានទម្ងន់ទោស(ឆ្កិះសោរទ្វាររបងបន្ទប់ជួល ចូលលួចយកម៉ូតូ០២គ្រឿង ម៉ាកសេ១២៥ និងម៉ាកនិច) នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣ និង៤០ នាទី ។

លោកអធិការរងខណ្ឌសែនសុខបានបន្តអោយដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបាន
១,ឈ្មោះ កែវ វេហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)
២,ឈ្មោះ សន លាភ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន)
៣,ឈ្មោះ សុខ ដេវីដ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ដោយឡែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួនជាមួយនឹងម៉ូតូ១គ្រឿងផងដែរ។

ចំណែកជនរងគ្រោះមាន÷
១.ឈ្មោះ គង់ សុគុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីឥណទាន ស្នាក់នៅបន្ទប់ ជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២.ឈ្មោះ ហើយ សុគន្ធា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅ បន្ទប់ជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
-សម្ភារៈបាត់បង់ ៖ ១,ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២១ ពាក់ផ្លាកលេខ កំពង់ចាម 1AA-9082( របស់ឈ្មោះ គង់ សុគុន) ២,ម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FB-8424(របស់ឈ្មោះ ហើយ សុគន្ធ)។
-សម្ភារៈបន្សល់ទុក៖ រូបភាពសកម្មភាពក្រុមជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣:៤០នាទី មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ គង់ សុគុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានទុកម៉ូតូម៉ាកេស១២៥ ពណ៌ ខ្មៅ ស៊េរី២០២១ ពាក់ផ្លាកលេខ កំពង់ចាម 1AA-9082(របស់ជនរងគ្រោះ) និងជនរងគ្រោះឈ្មោះហើយ សុគន្ធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បានទុកម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FB-8424 នៅបរិវេណបន្ទប់ជួល ជាន់ផ្ទាល់ដី ស្ថិតនៅផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចជនរងគ្រោះទាំងពីរ ឡើងទៅដេកនៅបន្ទប់ ជាន់ខាងលើ រៀងៗខ្លួន។ លុះដល់ព្រឹកឈានថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះទាំងពីរ ចុះមកយកម៉ូតូជិះក៏ឃើញបាត់ បន្ទាប់មកជនរងគ្រោះទាំងពីរ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឲ្យជួយស្រាវជ្រាវ ក្រោយពីទទួលបណ្ដឹងរួច សមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យបន្ទប់ជួល (កើតហេតុ) ឃើញទ្វាររបងបន្ទប់ជួល បើកចំហរ និងមេសោរនៅជាប់ត្រយ៉ូវទ្វាររបងម្ខាង(ត្រូវបានឆ្កិះ បើក) និងបន្តឆែករូបភាពក្នុងកាមេរ៉ាសុវត្ថិភាព ឃើញរូបភាពសកម្មភាពជនសង្ស័យជាមនុស្សប្រុស ចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿងម៉ាកហ៊ឹមស្លាស់ ពណ៌ក្រហម និងម៉ាកសេ១២៥ ពណ៌ក្រហម ចូល មកធ្វើសកម្មភាពឆ្កិះសោរទ្វាររបងបន្ទប់ជួល លួចយកម៉ូតូ០២គ្រឿង(របស់ជនរងគ្រោះ) ហើយនាំគ្នា គេចខ្លួន ។ លុះដល់ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបន្តស្រាវជ្រាវ ទទួលព័ត៌មានបាន ឈានទៅឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ សន លាភ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ នៅចំណុចបន្ទប់ជួល(សង្កាត់ទឹកថ្លា និងឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ១,ឈ្មោះ កែវ វេហា ភេទប្រុស អាយុ១៨ឆ្នាំ ២,ឈ្មោះសុខ ដេវីដ ភេទប្រុស អាយុ១៨ឆ្នាំ យកមកសាកសួរ ជនសង្ស័យ ឈ្មោះសៅ តុលា, ឈ្មោះ កែវ វេហា, ឈ្មោះ សុខ ដេវីដ បានសារភាពនូវសកម្មភាពថា«កាលពីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ រូបខ្លួន និងបក្ខពួក០៤នាក់ទៀត ១,ឈ្មោះ កែវ វេហា ២,ឈ្មោះសន លាភ ហៅចយ ៣,ឈ្មោះសុខ ដេវីដ ហៅជ្រុយ និងឈ្មោះស៊ាំ ជិះម៉ូតូ០២គ្រឿង ម៉ាកេស១២៥ ចំនួន០១គ្រឿង(ពណ៌ក្រហម) និងម៉ាកស៊ឹមស្លាស់ ពណ៌ខ្មៅ ក្រហម មកធ្វើសកម្មភាព លួចយកម៉ូតូ ម៉ាកេស១២៥ និងម៉ាកនិច(របស់ជនរងគ្រោះ) ហើយម៉ូតូ០២គ្រឿង ដែលបក្ខពួកខ្លួនជាអ្នកធ្វើ សកម្មភាពលួចយកបាន បក្ខពួកខ្លួន ជាអ្នកយកទៅលក់ ដោយពុំដឹងលក់នៅទីណាទេ» ។

សន្និដ្ឋាន យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ រូបភាពសកម្មភាពរបស់ក្រុមជនសង្ស័យក្នុងកាមេរ៉ សុវត្ថិភាព ការឃាត់ខ្លួនជនសង្ស័យ ចម្លើយសារភាពរបស់ជនសង្ស័យ ករណីខាងលើ ពិតជាករណី អំពើ លួចមានស្ថានទម្ងន់ទោស(ឆ្កិះសោរទ្វាររបងបន្ទប់ជួល ចូលលួចយកម៉ូតូ០២គ្រឿងម៉ាកេស១២៥ និងម៉ាកនិច) ប្រាកដមែន ។

...

បច្ចុប្បន្នក្រុមជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់បន្តតាមនីតិវិធី៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print