ភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថានទូតចិន បានណែនាំឱ្យពលរដ្ឋរបស់ខ្លួន ចៀសវាងតំបន់នៅក្បែរព្រំប្រទល់ជាមួយថៃ បន្ទាប់ពីយោធានៃប្រទេសទាំងពីរ បានផ្ទុះការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ជុំវិញបញ្ហាជម្លោះព្រំដែន។
ស្ថានទូតចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ស្ថានទូតចិនប្រចាំនៅកម្ពុជា សូមណែនាំឱ្យពលរដ្ឋចិនទាំងអស់ តាមដានឱ្យបានដិតដល់នូវស្ថានការណ៍សន្តិសុខ ហើយមានការប្រុងប្រយ័ត្នជាប់ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន»។
China warns citizens against travelling to Cambodia-Thailand border areas
China urged its citizens in Cambodia on Thursday to avoid areas near the frontier with Thailand, as the two countries’ militaries traded fire in an escalating conflict over a disputed border.
“The Chinese Embassy in Cambodia advises Chinese citizens… to closely monitor the local security situation, remain vigilant, take enhanced precautions, ensure their personal safety,” the embassy wrote in an online post. ៕
ប្រភព ៖ (AFP)