អ្នកនាំពាក្យ​ក្រសួងការបរទេសចិន៖​ សម្តែងក្តីបារម្ភជាខ្លាំង និងទទូចឱ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី ក្រោយប្រទេសទាំងពីរផ្ទុះអាវុធ

ចែករំលែក៖

ទីក្រុង​ប៉េកាំង៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ ចិនបាននិយាយថា ខ្លួនមានក្តីបារម្ភយ៉ាងជ្រាលជ្រៅជុំវិញការប៉ះទង្គិចគ្នារវាងយោធាកម្ពុជានិងថៃ នៅថ្ងៃនេះបន្ទាប់ពីភាពតានតឹង បានប្រែក្លាយជាការផ្ទុះជម្លោះប្រដាប់អាវុធនៅថ្ងៃនេះ ពាក់ព័ន្ធទំនាស់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងដូច្នេះក្នុករណីផ្ទុះជម្លោះរវាងកម្ពុជានិងថៃ យ៉ាងដូច្នេះ​ថា៖ «យើងមានក្តីកង្វល់យ៉ាងជ្រាលជ្រៅ ជុំវិញស្ថានការណ៍វិវឌ្ឍន៍នាពេលនេះ ហើយសង្ឃឹមថាភាគីទាំងពីរអាចដោះស្រាយបញ្ហាបាន​ត្រឹមត្រូវ តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទីក្រុងប៉េកាំងនឹងប្រកាន់គោលជំហរមួយ ដែលមានយុត្តិធម៌និងគ្មានភាពលម្អៀង។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីបំផុតកងទ័ពថៃបានវាយប្រហារឈ្លានពានមកលើកម្ពុជាមុន នៅតាមបណ្តោយព្រំប្រទល់រវាង​ប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យកងទ័ពកម្ពុជាគ្មានជម្រើសអ្វី ក្រៅតែពីវាយបកតបតទៅលើខ្មាំងសត្រូវឈ្លានពានរបស់ខ្លួនវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print