លោក អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកាងារ ៦ខែដើមឆ្នាំ ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកាងារ ៦ខែដើមឆ្នាំ ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការសាខាខេត្ត ដោយមានការចូលរួមពី លោក លោកស្រី​ ជាអនុប្រធាន, លេខាធិការ ហិរញ្ញញឹក,សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំបានពិភាក្សា និងអនុម័តិនូវ៖

១-របាយការណ៍សង្ខេប ស្តីពីលទ្ធផលសកម្មភាពការងារ រយ:ពេល ៦ខែដើមឆ្នាំ ២០២៥ និងទិសដៅការងារបន្តឆមាសទី២ របស់សាខា។

២-របាយការណ៍ ស្តីពីស្ថានភាពហិរញ្ញវត្ថុ ចំណូល ចំណាយ ថវិកា ( គិតត្រឹមថ្ងៃទី ៣០-៦-២០២៥ ) របស់សាខា។

៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើ សេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ សាខា អាណត្តិទី ៦។

៤-ពិភាក្សា និងអនុម័តលើ សេចក្តីសម្រេច ស្តីពី ការកំណត់ របៀបរបបធ្វើការងារផ្ទៃក្នុង របស់ សាខា អាណត្តិទី៦។

ក្នុងឳកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំ ជំរុញធ្វើអោយវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ៦ខែដើមឆ្នាំ ២០២៥ នេះ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា មានដំណើរការល្អប្រសើរ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ ដែលបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព  ពិសេស ការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ថ្នាក់សាខា, ការថែទាំសុខភាពសហគមន៍, ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន, ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក, ការកសាងភាពធន់សហគមន៍, ការអភិវឌ្ឍស្ថាប័ន , ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

ទន្ទឹមគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក និងជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ជាពិសេស ត្រូវយកចិត្តទុកដាក់ ធ្វើអោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ទៅនឹងអាកាសធាតុ កែទម្លាប់រស់នៅអោយបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ព្រមជាមួយការបន្តសហការចុះអប់រំផ្សព្វផ្សាយលើកកម្ពស់អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយ ជំរុញការអភិវឌ្ឍន៍និងលើកទឹកចិត្ត ដល់បណ្តាញយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករជួរមុខ មិនអាចខ្វះបាន ក្នុងការចូលរួមអនុវត្តវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រួមនឹងការយកចិត្តទុកដាក់ ពង្រឹងការ គ្រប់គ្រងហិរញ្ញវត្ថុ ចំណូល ចំណាយ និងការទូទាត់ឲ្យមានតម្លាភាព និងគណនេយ្យភាព៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print