ភ្នំពេញ៖ ឈ្វេងយល់ពីសិល្បៈការច្នៃផលិតផលធ្វើពីស្បែកប្រណីតក្នុងព្រឹត្តិការណ៍លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២។ យីហោល្បីៗរបស់ប្រទេសសិង្ហបុរីចំនួនពីរ គឺក្រុមហ៊ុន Hides and Thread និង Faire Collective នឹងបង្ហាញជូននូវផលិតផលធ្វើពីស្បែកដោយដៃ និងម៉ូដដែលមានលាយឡំម៉ូដបែបបុរាណជាមួយម៉ូដបែបសម័យទំនើប។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន Hides and Thread បានចាប់ផ្តើមពីអាជីវកម្មនៅតំបន់កាច់ជ្រុងនៃផ្ទះល្វែង HDB ដែលពួកគេបានច្នៃស្បែកនៅលើតុដ៏តូចមួយ និងបានល្បីឈ្មោះតាមរយៈការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ។ ផលិតផលនីមួយៗត្រូវច្នៃយ៉ាងផ្ចិតផ្ចង់ និងលម្អិតបំផុត។ ស្ថាបនិកលោក Jonathan Tan និងលោក Gary Chng គឺជាអ្នកច្នៃដោយខ្លួនឯង និងចាប់ផ្តើមកសាងស្នាដៃពីបាតដៃទទេដោយបានរៀនពីការសាកល្បង និងកំហុសរហូតបានប្តេជ្ញាចិត្តផលិតបានជាផលិតផលដ៏ប្រណីត។ ឈ្មោះយីហោនេះតំណាងឱ្យផលិតផលដែលមានគុណភាពខ្ពស់ ផ្តល់អត្ថប្រយោជន៍ច្រើន រឹងមាំ ប្រើប្រាស់បានយូរ និងទាន់សម័យ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Hides and Thread បានអភិវឌ្ឍខ្លួនក្លាយជាស្ទូឌីយ៉ូផលិតកម្ម និងហាងពេញលេញដែលច្នៃផលិតផលធ្វើពីស្បែក។ ក្រុមហ៊ុននេះមានផលិតផលធ្វើពីស្បែក និងសេវាកម្មពាក់ព័ន្ធជាច្រើនដែលបម្រើដល់អតិថិជនបែបធុរកិច្ច និងអ្នកដែលឱ្យតម្លៃទៅលើភាពច្នៃប្រតិដ្ឋ។
នៅក្នុងព្រឹត្តិការណ៍លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព ក្រុមហ៊ុនយីហោល្បីឈ្មោះនេះនឹងបង្ហាញជូនសាធារណជននូវផលិតផលច្នៃពីស្បែកដោយដៃរួមមាន ខ្សែនាឡិកាដៃ បន្តោងសោរថយន្ត និងគ្រឿងលម្អបន្ថែមជាច្រើនទៀត។ សាធារណជនក៏អាចចូលរួមក្នុងសិក្ខាសាលា និងអាចយកផលិតផលធ្វើពីស្បែកទាំងនោះទុកជាវត្ថុអនុស្សាវរីយទៅគេហដ្ឋានផងដែរ។
លោក Jonathan បានឱ្យដឹងថា “ការច្នៃផលិតផលធ្វើពីស្បែក គឺការងារពិសេស និងជាទម្រង់សិល្បៈដែលត្រូវបានគេមើលរំលង។ យើងមានកិត្តិយសដែលបានបង្ហាញស្នាដៃរបស់យើងក្នុងរាជធានីភ្នំពេញដែលផលិតផលរបស់យើងមានគុណភាពខ្ពស់ ភាពទាក់ទាញ និងផ្តល់អត្ថប្រយោជន៍ជាច្រើន។ តាមរយៈព្រឹត្តិការណ៍នេះ យើងសង្ឃឹមថានឹងអាចធ្វើឱ្យអ្នកចូលរួមយល់ដឹង និងវាយតម្លៃកាន់តែខ្ពស់ទៅលើផលិតផលធ្វើពីស្បែកដោយដៃ។
ត្រូវបានបង្កើតឡើងក្នុងប្រទេសសិង្ហបុរីដោយលោក Ryan Choy ក្រុមហ៊ុន Faire Collective គឺជាយីហោដែលត្រូវបានបង្កើតឡើងដោយធ្វើការស្រាវជ្រាវ និងពិភាក្សាផ្ទាល់ជាមួយអ្នកប្រើប្រាស់ដោយផ្ទាល់ដើម្បីអាចផ្តល់ផលិតផលដែលត្រូវចិត្តអតិថិជន។ Faire Collective មាន “ផលិតផលប្រណីតដែលផ្តល់ប្រយោជន៍ច្រើនក្នុងតម្លៃសមរម្យ” ដោយលុបបំបាត់ឈ្មួញកណ្តាលដើម្បីផ្តល់ផលិតផលធ្វើពីស្បែកគុណភាពខ្ពស់សម្រាប់ការរស់នៅបែបទំនើប។ ការរចនានីមួយៗត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្នដែលច្នៃតាមការបញ្ចេញមតិរបស់អតិថិជនដើម្បីធានាថា ផលិតផលនីមួយៗរាប់ចាប់ពីកាបូបការិយាល័យរហូតដល់កាបូបដៃ អាចបំពេញចិត្តដល់អតិថិជនគ្រប់រូប។
នៅក្នុងព្រឹត្តិការណ៍នេះ Faire Collective មានមោទនភាពបង្ហាញជូននូវផលិតផលនវានុវត្តន៍ចុងក្រោយដែលប្រកបដោយប្រណីតភាព។ ដំណាក់កាលនៃការច្នៃផលិតផលនីមួយៗរួមបញ្ចូលយោបល់របស់អ្នកប្រើប្រាស់ជាក់ស្តែងដើម្បីបង្កើតផលិតផលដែលស័ក្តិសមសម្រាប់ការរស់នៅដ៏រស់រវើក។ អ្នកចូលរួមអាចយល់ដឹងអំពីរបៀបច្នៃប្រតិដ្ឋដោយដៃ និងឈ្វេងយល់ពីផលិតផលយួរដៃប្រចាំថ្ងៃដែលមានភាពឆ្លាតវៃ និងទាន់សម័យនៅក្នុងព្រឹត្តិការណ៍នេះ ។
នាយកប្រតិបត្តិលោក Ryan Choy បានឱ្យដឹងថា “យើងមិនត្រឹមតែជាអ្នកផលិតកាបូបប៉ុណ្ណោះទេប៉ុន្តែយើងចង់ឱ្យមនុស្សឃើញយើងជាយីហោប្រណីតដែលអាចផ្តល់ផលិតផលដែលអតិថិជនចង់បាន”។ គំនិតនេះធ្វើឱ្យ Faire Collective មានការប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការបង្កើតផលិតផលធ្វើពីស្បែកដោយដៃប្រកបដោយគុណភាពខ្ពស់ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពប្រសើរឡើង។
ជាផ្នែកមួយនៃព្រឹត្តិការណ៍ “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ការបង្ហាញទាំងនេះនឹងមានផ្តល់ជូនជាមួយថ្នាក់បង្រៀន(masterclass) កម្មវិធីភ្លក្សស្រា ស៊ីហ្គា សម្លៀកបំពាក់ និងការផ្តល់ជូនជាច្រើនទៀតដែលទាំងអស់នេះនឹងត្រូវធ្វើឡើងនៅណាហ្គាវើលដ៍ទី២។ សាធារណជនអាចចូលរួមដោយឥតគិតថ្លៃពីម៉ោង ១១ ព្រឹកដល់ ៩ យប់ដែលតម្រូវឱ្យមានការបង់ប្រាក់សម្រាប់ការចូលរួមក្នុងសិក្ខាសាលា (workshop) និងថ្នាក់បង្រៀន (masterclass)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.nagaworld.com/eu-register ៕ដោយ៖ស តារា
អ្នកចូលរួមអាចទិញផលិតផលធ្វើពីស្បែកដោយដៃដ៏ស្រស់ស្អាតទាំងនេះពីក្រុមហ៊ុន Hides and Thread និងបញ្ចេញភាពច្នៃប្រតិដ្ឋរបស់ពួកគេនៅក្នុងសិក្ខាសាលាដែលពួកគេអាចរចនាវត្ថុអនុស្សាវរីយផ្ទាល់ខ្លួនតាមចំណង់ចំណូលចិត្ត។
ទទួលយកបទពិសោធន៍ពីផលិតផលប្រណីតបែបនវានុវត្តន៍ដែលផ្តល់អត្ថប្រយោជន៍ច្រើនរបស់ក្រុមហ៊ុន Faire Collective និងឈ្វេងយល់ពីរបៀបច្នៃប្រតិដ្ឋដែលតម្រូវតាមការប្រើប្រាស់ជាក់ស្តែង និងទាន់សម័យ។