អាមេរិកប្រែក្លាយអ៊ុយក្រែនទៅជាទីផ្សារអាវុធខុសច្បាប់

ចែករំលែក៖

សារព័ត៌មានអាមេរិក The Nation បានផ្តល់ជំនួយអាវុធ និងសម្ភារផ្សេងៗជាច្រើនដល់ប្រទេសអ៊ុយក្រែន ។ ចំណែកអ៊ុយក្រែន វិញបានលក់អាវុធទាំងនោះទៅឲ្យប្រទេសផ្សេងទៀតតាមវិធីសាស្ត្រគេចពីច្បាប់អន្តរជាតិ ។

នៅក្នុងអត្ថបទដែលបានចុះផ្សាយនៅលើគេហទំព័រ The Nation ចាប់តាំងពីប្រធានាធិបតីអូបាម៉ា ឡើងកាន់តំណែងរហូតមកទល់ពេលនេះ ការនាំចេញអាវុធរបស់អាមេរិកកើនឡើងខ្ពស់ បាននាំមកនៅប្រាក់ចំណូលជាច្រើនដល់ក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក។ តាមការប្រកាសជាផ្លូវការកាលពីឆ្នាំ២០១៤ អាមេរិកបានចូលរួមជាង ៥០ភាគរយនៃកិច្ចព្រមព្រៀងអាវុធនៅលើពិភពលោក ជួយឲ្យក្រុមហ៊ុនអាមេរិកមានការបញ្ជាទិញអាវុធច្រើនបំផុតមិនធ្លាប់មានរយៈពេលជាង៥ឆ្នាំកន្លងមក។

តាមការគត់សម្គាល់ សារព័ត៌មានខាងលើ ក្រុមអ្នកលក់អាវុធរបស់អាមេរិក កំពុងតែធ្វើសង្គ្រាមត្រជាក់ជាមួយរុស្ស៊ី ហើយអ៊ុយក្រែនពេលនេះបានក្លាយទៅជាទីតាំងនៃសង្រាមត្រជាក់នោះចាប់តាំងពីឆ្នាំ២០១៤ មកអ៊ុយក្រែនបានក្លាយជាទីផ្សារអាវុធដ៏ពិតប្រាកដ។

ដល់ចុងឆ្នាំ២០១៥ ទីក្រុងគីវ ទទួលបានប្រាក់ជំនួយយោធារហូតដល់ទៅ ៧៨០លានដុល្លារ និងផ្តល់ប្រាក់កម្ចី ២ពាន់លានដុល្លារទៀត ។ ក្នុងពេលនោះប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានប្រើប្រាស់ទឹកប្រាក់ទាំងនោះសម្រាប់ធ្វើសង្គ្រាមដោយលទ្ធផល អ៊ុយក្រែនបានក្លាយជាទីផ្សាយអាវុធខុសច្បាប់ធំបំផុតរបស់អាមេរិក។

តាមលទ្ធផលនៃការស្រាវជ្រាវ អ៊ុយក្រែនបានលក់អាវុធ ដែលមានកាំភ្លើង និងឧទ្ធម្ភាគចក្រទៅឲ្យប្រទេសស៊ូដង់ ខាងត្បូង ។ ទាំងនោះហើយទើបមានសំនួរចោទសួរឡើងថា ធ្វើយ៉ាងម៉េចបានជាប្រទេសដែលមិនមានអាវុធគ្រប់គ្រាន់សម្រាប់ប្រឆាំងនិងរុស្ស៊ី បែជាមានអាវុធយ៉ាងច្រើនលក់ទៅក្រៅប្រទេស?

ការលក់អាវុធបែបនេះគឺជាការគេចពីសន្ធិសញ្ញាស្តីពីការលក់អាវុធ ។ អាមេរិកបានលក់អាវុធទៅឲ្យប្រទេសដែលជាសម្ព័ន្ធមិត្ត ហើយអាវុធទាំងត្រូវលក់បន្តទៅឲ្យប្រទេសដទៃទៀត ដូចជាយ៉េមែន ជាដើម។

សូមបញ្ចាក់ផងដែរថា ក្រោយពេលដែលអាមេរិកកបានប្រកាសបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន  អាមេរិកបានបញ្ជូនអាវុធទាំងដែលធ្លាប់ប្រើប្រាស់នៅទីនោះ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់និងរុស្ស៊ី ។ ប៉ុន្តែការលក់បន្តទៅទៀតនោះគឺជារឿងផ្សេងរបស់អ៊ុយក្រែន មិនមែនអាមេរិកឡើយ៕

1 (2) 1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print