កីឡាករ Sergio Aguero ខ្សែប្រយុទ្ធ របស់ក្លិប Manchester City រងការចោទ ប្រកាន់ពីសហព័ន្ធបាល់ទាត់របស់ប្រទេសអង់គ្លេស (FA)ពីបទប្រើប្រាស់ហិង្សាលើ កីឡាករ Winston Reid ខ្សែការពាររបស់ ក្លិប West Ham United ។
ខ្សែប្រយុទ្ធSergio Aguero ត្រូវប្រឈមនឹងការដាក់ពិន័យមិនឲ្យលេងបាល់ចំនួន៣ប្រកួតមានន័យថារូបគាត់នឹងអវត្តមានពេលក្រុម Manchester City ប៉ះក្រុម Manchester United និង Bournemouth នៅអង់គ្លេស Premier League ហើយនិង ពេលប៉ះ Swansea Cityនៅក្នុងកម្មវិធី អង់គ្លេស League Cupជុំទី៣ ។
ការចោទប្រកាន់នេះធ្វើឡើងក្រោយ ពិនិត្យឃើញថា កីឡាករ Sergio Aguero បានប្រើកែងដៃរបស់ខ្លួនទៅវាយក្បាល របស់កីឡាករ Winston Reid ក្នុងការប្រកួត នៅអង់គ្លេស Premier Leagueកាលពី ថ្ងៃអាទិត្យសប្តាហ៍មុន ៕
ដោយ៖ ដេវីត
...