ព្រះសង្ឃ មន្រ្តីរាជការ យុវជន កំពុងតម្រង់ជួរបរិច្ចាគឈាម នៅអគារកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖ ព្រះសង្ឃ មន្រ្តីរាជការ យុវជន ពលរដ្ឋជាច្រើន បានតម្រង់ជួរចុះឈ្មោះចូលរួមបរិច្ចាគឈាម ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ។ កម្មវិធីបរិច្ចាគឈាមនេះ ជាការអំពាវនាវ ដោយផ្ទាល់ពីសំណាក់ ស្ត្រីទីមួយកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) ដើម្បីបង្ហាញការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី។

ការបរិច្ចាគនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច នៅកោះពេជ្រ អគារ J K L។
សូមបញ្ជាក់ថា ៖ ឆ្លេីយតប តាមការ អំពាវនាវ របស់ លោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹក ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៥ នៅ មជ្ឈមណ្ឌល កោះពេជ្រ អគារ K&L ប្រជាពលរដ្ឋ ខ្មែរ រួមទាំង ព្រះសង្ឃ យុវជន យុវនារី រាប់ ពាន់ នាក់ សម្រុក មកចូលរួម បរិច្ចាគ ឈាម ដេីម្បី ត្រៀម នៅពេល បន្ទាន់ ណាមួយ ដោយការស្រឡាញ់ជាតិ ខ្មែរស្រឡាញ់ខ្មែរ ។ រួមគ្នា ដើម្បី កម្ពុជា 🇰🇭🙏 ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print