ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីចូលលួចកាត់ខ្សែភ្លើងក្នុងឃ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋចាប់បានជនសង្ស័យម្នាក់ ខណះពេលកំពុងចូលលួចកាត់ខ្សែភ្លើងក្នុងឃ្លាំងមួយកន្លែងជិតស្ពាន៧មករា រួចប្រគល់អោយសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចឃ្លាំងមួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ជនសង្ស័យខាងលើធ្លាប់ធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើងចំនួន៣ដងមកហើយ ដោយបានយកខ្សែភ្លើងដែលកាត់បាននោះទៅដុតយកដែកស្ពាន់ទៅលក់។ រហូតដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ ប្រជាពលរដ្ឋនៅទីនោះបានតាមដានជនសង្ស័យខាងលើបានធ្វើសកម្មភាពម្ដងទៀតដែលកំពុងតែចូលទៅក្នុងឃ្លាំងលួចកាត់ខ្សែភ្លើង ក៏ត្រូវបានប្រជាពលរដ្ឋព័ន្ធចាប់បានតែម្ដង ហើយយកមកការាសសាំង Sokimex ចំណុចក្បែរស្ពាន៧មករា រួចធ្វើការទាក់ទងទៅសមត្ថកិច្ចអោយមកយក ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏យកជនសង្ស័យខាងលើ បញ្ជូនទៅប៉ុស្ដិ៍នគរបាលទឹកថ្លា ធ្វើការសួរនាំបន្ដនិងចាត់ការតាមនីតិវីធីច្បាប់៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print