ខេត្តបាត់ដំបង ៖ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃ កំពុងសម្រុកចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើនកុះករ នៅតាមច្រកទ្វារព្រំដែននានា ជាប់ជាមួយប្រទេសថៃនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ។
សមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់ពីព្រឹកថ្ងៃទី២៥ ខែកក្កដា ដល់រសៀលម៉ោង១ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរធ្វើដំណើរតាមច្រកទ្វារ អន្តរជាតិដូងប្រមាណ៤០០០នាក់។
គួរឱ្យដឹងថា ការវិលត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញ ពីសំណាក់ប្រជាពលរដ្ឋ និងពលករខ្មែរ នាពេលនេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពឈ្លានពានសៀម បានវាយលុកមកទឹកដីកម្ពុជាទាំងកម្រោល។
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី២ នៃការឈ្លានពានរបស់កងទ័ពសៀមមកលើទឹកដីកម្ពុជា ចំពោះការផ្ទុះអាវុធរវាងកម្ពុជា-ថៃ ដែលចាប់ផ្តើមបង្កកាលពីព្រឹកម្សិលមិញ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ហើយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដោយឡែកនៅច្រកអន្តរជាតិប៉ោយប៉ែត កម្ពុជារងចាំឱ្យពលរដ្ឋចេញពីទឹកថៃបានចូលកម្ពុជា កម្ពុជាក៏ឱ្យប្រជាជនថៃឆ្លងទៅ៕
ដោយ ៖ សិលា