លោក ហ៊ុន ម៉ានី ៖ ការបំផុសស្មារតីឲ្យមានការផ្តល់ឈាម ជាការបម្រុងបើមានតម្រូវការចាំបាច់

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែកក្កដានេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានមកជួបសំណេះសំណាល និងអរគុណដល់ពលរដ្ឋ ដែលចំណាយពេលមកចូលរួមបរិច្ចាគឈាម។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ៖ ការបរិច្ចាគឈាមនៅពេលនេះ ជាការត្រៀមបម្រុងទុកមុន ក្នុងករណីចាំបាច់ណាមួយប៉ុណ្ណោះ។

«ការបំផុសស្មារតីឲ្យមានផ្តល់ឈាមនៅពេលនេះ ជាការត្រៀមបម្រុងទុកដោយយថាហេតុណាមួយ ពុំមានការខ្វះខាតឈាមអ្វីឡើយ»។ ឯកឧត្តម ហ៊ុន ម៉ានី សង្កត់ធ្ងន់ដូច្នេះ ដោយបន្ថែមថា ការចូលរួមរបស់ពលរដ្ឋ ជាកម្លាំងចិត្តយ៉ាងធំធេង បង្ហាញពីការលើកទឹកចិត្តដល់កងទ័ពជួរមុខ។
កម្មវិធីបរិច្ចាគឈាមនេះ ជាការអំពាវនាវដោយផ្ទាល់ពីសំណាក់ លោកជំទាវ ពេជ ចន្ទមុន្នី ស្ត្រីទីមួយកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) ដើម្បីបង្ហាញការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ការបរិច្ចាគនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច នៅកោះពេជ្រ អគារ J K L៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print