អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កងកម្លាំងប្រដាប់អាវុធកម្ពុជាអង់អាចក្លាហានតស៊ូទប់ទល់ជាមួយសត្រូវឈ្លានពានរហូតការពារបានទាំងស្រុង បូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានកាន់កាប់បានជាដាច់ខាត

ចែករំលែក៖

ភ្នំពេញ : ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា កងកម្លាំងប្រដាប់អាវុធកម្ពុជាបានបង្ហាញនូវភាពអង់អាចក្លាហានតស៊ូទប់ទល់នឹងសត្រូវឈ្លានពាន រហូតការពារបានទាំងស្រុងនូវបូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានកាន់កាប់បានជាដាច់ខាត។

លោកអ្នកនាំពាក្យបានលើកឡើងថា «កងទ័ពនិងកងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់ប្រភេទពិតជាមានវីរភាពអង់អាចក្លាហានគួរឲ្យកោតសរសើរមែនទែន នៅក្នុងការត៊សូទប់ទល់ជាមួយសត្រូវឈ្លានពាន ដោយយើងការពារបានទាំងស្រុងអធិបតេយ្យភាព បូរណភាពទឹកដីយើង មិនឲ្យអ្នកឈ្លានពានយើងមកកាន់កាប់បានជាដាច់ខាត។ នេះគឺជាវីរភាពដ៏អង់អាចក្លាហានគួរឲ្យកោតសរសើររបស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធយើងគ្រប់ប្រភេទ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្ត្រជ្រាលជ្រៅរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជ។ … និងសបង្ហាញឲ្យឃើញកាន់តែច្បាប់អំពី “ស្មារតីសាមគ្គីជាតិខ្មែរដ៏រឹងមាំ ក្នុងចំណោមប្រជាពលរដ្ឋយើងគ្រប់ស្រទាប់សង្គម ទាំងប្រជាជនសាមញ្ញ ទាំងមន្ត្រីរាជការ ព្រះសង្ឃ យុុវជន ទាំងក្រុងនិងក្រៅប្រទេស នៅពីក្រោយរាជរដ្ឋាភិបាល និងកងទ័ព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ”»។

គួរបញ្ជាក់ថា បើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិដែលបានចូលរួមថ្លែងក្នុងសន្និសីទសារព័ត៌មាននោះដែរ នេះជាថ្ងៃទី២ហើយនៃការប៉ះទង្គិចគ្នារវាងយោធាខ្មែរ-ថែ ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕

ដោយ  : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print