អ្នកនាំពាក្យក្រសួងការបរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់ដើម្បីដោះ ស្រាយជម្លោះកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ : លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិតពីសម្តេចធិបតី នាយករដ្ឋមន្រ្តី រួចហើយ នៅម៉ោង២រំលងអាធ្រាតយប់ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ដែលប្រារព្ធនៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោក ជុំ សុន្ទរី បានថ្លែងថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចាត់តាំងឱ្យ តំណាងអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នឹងអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ដែលត្រូវបានរៀបចំ ឡើងដោយការយកចិត្តទុកដាក់ខ្ពស់នៅក្នុងសន្និបាតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print