ពលរដ្ឋរស់នៅក្រុងខេត្តក្រចេះបារម្ភ ខ្លាចបាក់ច្រាំងទន្លេដោយសារការបូមខ្សាច់

ចែករំលែក៖

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរស់នៅតាមច្រាំងទន្លេក្រុងក្រចេះ ព្រួយបារម្ភបាក់ច្រាំងទន្លេបង្កផលប៉ះពាល់ផ្ទះសម្បែងពលរដ្ឋ បន្ទាប់ពីមានអាជីវកម្មបូមខ្សាច់ទ្រង់ទ្រាយធំនៅតំបន់នោះ។ ប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធរជំនាញ ផ្តល់ព័ត៌មានជាក់លាក់ពីការស្រាវជ្រាវហានិភ័យផលប៉ះពាល់នានា ដែលអាចកើតឡើងនៅថ្ងៃខាងមុខបង្កឡើងដោយអាជីវកម្មបូមខ្សាច់នេះ ។

ពលរដ្ឋរស់នៅសង្កាត់កោះទ្រង់ទល់មុខក្រុងក្រចេះកំពុងស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន និងព្យាយាមឲ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ឲ្យបានត្រឹមត្រូវ ជុំវិញការទាញយកខ្សាច់ធម្ម ជាតិបង្កឡើងដោយបុគ្គលឯកជន ។

សាឡង់បូមខ្សាច់ពីរគ្រឿងផ្ដើមបូមខ្សាច់នៅកណ្ដាលទន្លេមេគង្គនៃកន្ទុយកោះទ្រង់ ទល់មុខក្រុងក្រចេះកើតមានឡើងតាំងពីថ្ងៃទី២៧ ខែសីហា ។ ពលរដ្ឋបានឲ្យដឹងថា ពលរដ្ឋនិងសហគមន៍កំពុងពិភាក្សាស្នើឲ្យអាជ្ញាធរមូលដ្ឋានអន្តរាគមន៍បន្ទាន់ចំពោះករណីនេះ ដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗនៅថ្ងៃខាងមុខ។ ទន្ទឹមនឹងនេះពលរដ្ឋបារម្ភ ថា អាជីវកម្មបូមខ្សាច់នេះនឹងបណ្ដាលឲ្យប្រែប្រួលឆ្នេរខ្សាច់នៅកោះទ្រង់ ដែលទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់នៅរដូវប្រាំងរៀងរាល់ឆ្នាំនិងអាចបាក់កោះនៅផ្នែកណាមួយបណ្ដាលឲ្យប៉ះពាល់ផ្ទះសម្បែងនិងស្រែចម្ការពលរដ្ឋ ។
កាលពីឆ្នាំ២០១៤ច្រាំងទន្លេនៅឃុំថ្មគ្រែ ស្រុកចិត្របុរី បានបាក់ស្រុតបំផ្លាញ ផ្ទះពលរដ្ឋ៦ខ្នងនៅរដូវវស្សា ។ អ្នកភូមិ បារម្ភថា ផ្ទះពលរដ្ឋរាប់រយខ្នងនៅតាមច្រាំងទន្លេស្រុកចិត្របុរីនឹងប្រឈមការបាក់ ស្រុត ។

ចៅសង្កាត់កោះទ្រង់ លោក កោ សាគុណ ថ្លែងបញ្ជាក់ថា អាជ្ញាធរឃុំបានរាយការណ៍ករណីនេះទៅអាជ្ញាធរក្រុងរួចហើយ ដើម្បីឲ្យមានការបកស្រាយជាក់លាក់បញ្ហានេះជូនពលរដ្ឋរស់នៅកោះទ្រង់កំពុងព្រួយ បារម្ភ ។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ លោក សុខ គិរីរដ្ឋ បញ្ជាក់ថា អាជីវកម្មបូម ខ្សាច់នេះ គឺបូមនៅទីតាំងដែលក្រសួងបានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការកន្លងមក ។ លោក ថា ក្រសួងបានសិក្សាល្អិតល្អន់មុននឹងផ្តល់អាជ្ញាប័ណ្ណ ។ ចំណែកមន្ត្រីជំនាញបានចុះតាមដានពីដំណើរការអាជីវកម្មនោះជាហូរហែ ។ លើសពីនេះ ក្រសួងបានកំណត់ ទីតាំងបូមខ្សាច់នៅតំបន់ជុំវិញកោះ ដើម្បី បង្វែរមុខទឹកឲ្យហូរទៅកណ្ដាលកោះវិញ ចៀសវាងហូរមកច្រាំងទន្លេទីរួមខេត្ត ដែល អាចប៉ះពាល់ច្រាំងទន្លេ ។

អ្នកភូមិថា អាជីវកម្មបូមខ្សាច់នេះ គឺដើម្បីលុបបឹងមួយចំនួននៅក្រុងក្រចេះពង្រីក ក្រុង និងដើម្បីពុះដីជាឡូត៍ធ្វើអាជីវកម្ម។ អ្នកភូមិបារម្ភថា ការទាញយករ៉ែពីធម្មជាតិយ៉ាងគំហុកនេះនឹងបង្កផលប៉ះពាល់បរិស្ថាន និងសង្គមធ្ងន់ធ្ងរ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធធ្វេសប្រហែស ខ្វះការវាយតម្លៃផលប៉ះពាល់ឲ្យបានត្រឹមត្រូវ និងពុំមានការតាមដាន សកម្មភាពទាញយករ៉ែនោះឲ្យបានហ្មត់ ចត់ទេនោះ ៕

Kratie (4) Kratie (3) Kratie (1) Kratie (2) Kratie (5)

ដោយ៖ កោះទ្រុង

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print