បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ដព្រុសបួងចង្កូតទៅបុកបង្គោលភ្លើងបណ្ដាលអោយខូចខាតផ្នែកពីមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ សង្ស័យស្រវឹង បើករថយន្តល្បឿនលឿនដល់ចំណុចផ្លូវកោងបួងរេចង្កូតទៅបុក បង្គោលភ្លើងសាធារណៈ បង្កការខូចខាត សំណាងមិនធ្វើអោយមនុស្សបើកបរ លើដងផ្លូវរងរបួស ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ នឹង ២០នាទីយប់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥ នៅរាមបណ្តោយផ្លូវលេខ ២៦១ ត្រង់ចំណុចសាលាបឋមសិក្សាបឹងសាឡោងក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុ គេឃើញមានបុរសវ័យជាង ៣០ឆ្នាំម្នាក់ សង្ស័យស្រវឹង បើកបររថយន្ត តូយូតា ព្រុស ពណ៍ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2BX- 2380 ក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ ស្របពេលមកដល់ចំណុចផ្លូវកោង បុរសខាងលើបានបួងចង្កូតទៅឆ្វេងមួយទំហឹង រួចជ្រុលទៅបុក បង្គោលភ្លើងសាធារណៈ បណ្តាលអោយរថយន្តផ្ទប់ជាប់ជាមួយបង្គោល នឹងដាច់ក្រឡេកង់ រងការខូចខាត សំណាងល្អមិនបង្កអោយមនុស្សរងរបួស ។ ភ្លាមៗ ម្ចាស់រថយន្តបង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។

...

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់ទីតាំងកើត នឹងត្រួតពិនិត្យមើល រួចបញ្ជាក់ថា ដោយបង្គោលភ្លើងមិនមានការខូចខាត រួមទាំងមិនមានបង្កមនុស្សរបួស សមត្ថកិច្ចបានសម្រេចអោយយកទៅជួសជុលខ្លួនឯង ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print