កាំភ្លើងធំ Arsenal ប្រមាញ់បានខ្សែប្រយុទ្ធ Gyokeres ពីក្លឹប Sportingជាផ្លូវការហើយ

ចែករំលែក៖

នេះបើយោងតាមក្លឹបកាំភ្លើងធំArsenalនៅអង់គ្លេស Premier League បាននិយាយកាលពីថ្ងៃសៅរ៍ថាពួកគេជោគជ័យក្នុងការបានចុះហត្ថលេខាទិញខ្សែប្រយុទ្ធស៊ុយអែត Viktor Gyokeres ពី Sporting ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ។

ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុលើការផ្ទេរនេះមិនត្រូវបានបង្ហាញឱ្យដឹងទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា Arsenal បានយល់ព្រមបង់ប្រាក់ចំនួន 55 លានផោន (73.89 លានដុល្លារ) ដែលបានកំណត់តម្លៃជាមុនបូកនឹងប្រាក់បន្ថែមប្រហែល 8 លានផោនសម្រាប់កីឡាករវ័យ 27 ឆ្នាំនេះ។

គ្រូបង្វឹក Mikel Arteta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបថា “យើងពិតជារីករាយក្នុងការស្វាគមន៍ Viktor Gyokeres មកកាន់ក្លឹប” ។

ការចុះហត្ថលេខាលើខ្សែប្រយុទ្ធគឺជាអាទិភាពមួយសម្រាប់ក្រុម Arsenal ក្នុងរដូវកាលថ្មីនេះ ខណៈដែលលោក Mikel Arteta សម្លឹងមើលការពង្រឹងក្រុមដែលអាចឈានទៅដល់ការប្រជែងដណ្តើមពាន បន្ទាប់ពីបានបញ្ចប់ចំណាត់ថ្នាក់រងជើងឯកក្នុងក្របខ័ណ្ឌ Premier League បីរដូវកាលចុងក្រោយ។

Arsenal ខ្វះអ្នកពាក់អាវលេខប្រាំបួនសម្រាប់រដូវកាលមុន ដោយបញ្ចប់ 10 ពិន្ទុតាមពីក្រោយក្រុមម្ចាស់ជើងឯក Liverpool និងស៊ុតបញ្ចូលទី 17 គ្រាប់តិចជាងក្រុមហង្សក្រហម។

...

Gyokeres បានមកចូលរួមជាមួយ Sporting ដោយផ្លាស់ចេញពីក្រុម Coventry ក្នុងតម្លៃប្រហែល 20 លានផោនក្នុងឆ្នាំ 2023។ ចាប់តាំងពីពេលនោះមកគាត់បានស៊ុតបញ្ចូលទីបាន 97 គ្រាប់ក្នុងចំណោម 102 ប្រកួតក្នុងអំឡុងពេលពីររដូវកាលរបស់គាត់នៅក្នុងទីក្រុង Lisbon ។គាត់បានជួយ Sporting ឈ្នះពានលីគ និងពាន Portuguese Cup កាលពីរដូវកាលមុន នៅពេលដែលគាត់ស៊ុតបញ្ចូលទីបាន 54 គ្រាប់ក្នុង 52 ប្រកួតក្នុងការប្រកួតទាំងអស់ រួមទាំងការស៊ុតបញ្ចូលទីបានបីគ្រាប់ (Hat-trick) ទល់នឹង Manchester City ក្នុងក្របខ័ណ្ឌ Champions League ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print