ភ្នំពេញ៖ មនុស្សប្រុសស្រី០៣នាក់របួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូ suzuki Nex ០២គ្រឿងបំពានភ្លើងស្តុប ទៅបុកម៉ូតូកង់បីឥណ្ឌាបណ្ដាលក្រឡាប់ផ្ងារជើង ត្រង់ចំណុចផ្លូវបំបែកជាបួន ។
ហេតុការណ៍គ្រោះថ្នាក់នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង២០នាទីយប់ នាយប់ថ្ងៃទៅ២៦ ខែកក្កកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពបានអោយដឹងថាមុនពេលកើតហេតុ មានបុរសម្នាក់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស លាយក្រហម ពាក់ផ្លាកលេខកណ្ដាល 1AC- 7534 ដឹកភ្ញៀវ២នាក់អ្នកបានធ្វើដំណើរបណ្ដោយផ្លូវ១០៦ ទិសដៅពីកើតមកលិចពេលដល់ចំណុចផ្លូវបំបែកជាបួន ដែលលោតភ្លើងសញ្ញាពណ៌ខៀវបានបន្ដបើកឆ្លងផ្លូវ ខណះនោះស្រាប់តែមានម៉ូតូ suzuki Nex ២គ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងមកជើង ក្នុងទិសល្បឿនលឿន ដោយបានបំពានភ្លើងស្តុប ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពីចំហៀងពេញទំហឹងបណ្ដាលអោយក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ បង្កអោយភាគីខាងម៉ូតូ២គ្រឿងរងរបួសមនុស្សប្រុសស្រី០៣នាក់ធ្ងន់ស្រាល ភ្លាមៗនោះក៏ទៅបញ្ជូនជនរថគ្រោះទៅមន្ទីរពេទ្យផងដែរ ។ ចំណែកខាងភាគីម៉ូតូកង់បីឥណ្ឌាគ្មានអ្នករងរបួសនោះឡើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុទាក់ទងទៅខាងមន្រ្ដីជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាសវែងយកម៉ូតូទាំង២គ្រឿង រួមួទាំងម៉ូតូកង់បីឥណ្ឌា យកទៅរក្សាទុកនៅការិយាយល័យ រក្សាចាំធ្វើដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ