ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ របស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាប់ និងដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International-IDC-CDI) បានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការប៉ះទង្គិចដោយប្រដាប់អាវុធដ៏គ្រោះថ្នាក់នា ពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ យើងសូមសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះជម្លោះ ប្រដាប់អាវុធដែលកំពុងតែបន្តកើតមានឡើងឥតឈប់ឈរ ជាពិសេសចំពោះមហន្តរាយមនុស្សធម៌ដ៏ ធំធេង នៅតាមតំបន់ព្រំដែននៃភាគីទាំងពីរ និងជំរុញឱ្យភាគីទាំងពីរអត់ធ្មត់ដើម្បីបញ្ចៀសការឡើង កម្ដៅនៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ស្របពេលដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងការទូត។ ក្នុងស្មារតីនេះ អង្គការ IDC-CDI សូមអំពាវនាវឱ្យភាគីទាំងពីរ៖
១- បញ្ឈប់ការប្រយុទ្ធគ្នា បន្តកាត់បន្ថយភាពតានតឹង និងចរចាដោយភាពស្មោះត្រង់ ដើម្បីបញ្ចៀស ការរីករាលដាលនៃជម្លោះនៅក្នុងតំបន់ ដែលអាចប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៃប្រទេសទាំងពីរ និងតំបន់ទាំងមូល។
២- ទប់ស្កាត់ការប្រើប្រាស់កងកម្លាំងយោធា ការវាយប្រហារ ឬសកម្មភាពនានា ដែលអាចបង្កគ្រោះថ្នាក់ ឬការបំផ្លិចបំផ្លាញដល់តំបន់បេតិកភណ្ឌពិភពលោក និងតំបន់វប្បធម៌ជាទីសក្ការៈផ្សេងទៀត ដែល បំពានលើយន្តការអន្តរជាតិក្នុងការការពារបេតិកភណ្ឌវប្បធម៌។
៣- លើកកម្ពស់តម្លៃនៃសន្តិភាព និងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការចរចា ដោយភាពស្មោះត្រង់ ផ្អែកលើច្បាប់អន្តរជាតិ ដើម្បីជាប្រយោជន៍រួមរបស់មនុស្សជាតិ និង
៤- ប្រកាន់ខ្ជាប់នូវយុត្តិធម៌អន្តរជាតិ និងដោះស្រាយជម្លោះដោយគោរពច្បាប់អន្តរជាតិ ដែលមាន អង្គការសហប្រជាជាតិជាស្នូល ហើយប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាពក្នុងក្របខណ្ឌ អាស៊ាន និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត រួមទាំងការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនឈ្លានពាន និងសន្តិសហវិជ្ជមាន។
អង្គការ IDC-CDI បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ចក្ខុវិស័យនៃ «ការកសាងសហគមន៍ពិភពលោក” ប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព ភាពសុខដុមរមនា និងវិបុលភាពរួមដោយគោរព ច្បាប់អន្តរជាតិ ៕
ដោយ ៖ សិលា