ជនភៀសសឹកចំនួនជាង៧០០គ្រួសារនៅស្រុកអន្លង់វែង ទទួលអំណោយពីសប្បុរសជន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចែកអំណោយរបស់សប្បុរសជនជូនជនភៀសចំនួនជាង ៧០០គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អំណោយផ្តល់ជូនភៀសសឹកចំនួនជាង៧០០គ្រួសារនាព្រឹកនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧកញ៉ា ស្រី ចន្ធូ និងលោក ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានរួមចំណែកជាថវិកាក្នុង១គ្រួសារ ទទួលបាន ៥ម៉ឺនរៀល និងបូករួមថវិកា ១០០លានរៀលផ្សេងទៀត សម្រាប់ចាត់ចែង និងផ្គត់ផ្គង់ដល់ជនភៀសសឹក ស្រុកអន្លង់វែង។

នាឱកាសនេះ ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ចែកជូនដលជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។

ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។

...

ក្នុងឱកាសនោះទេសរដ្ឋមន្រ្តី គន់ គីម ណែនាំដល់ជនភៀសសឹកទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ក្នុងករណីមានបញ្ហាឈឺស្កាត់ ឬត្រូវការសេវាពិនិត្យសុខភាពអាចទាក់ទងក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានដែលប្រចាំការនៅមណ្ឌលសុវត្ថិភាពអន្លង់វែង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print