ខេត្តកោះកុង៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងនៅព្រលប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ រូបភាពក្លែងក្លាយបង្កេីតឡេីងដោយជនទុច្ចរិកក្នុងបំណងបង្កចលាចលសង្គម។
លោកស្រី មិថុនា ភូថង សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧:០០នាទីល្ងាចនេះ ស្ថានភាពតាមបន្ទាត់ព្រំដែនខេត្តកោះកុងយេីង បន្តរក្សាប្រក្រតីភាពជាធម្មតា។
បន្ថែមពីនេះ លោកស្រី អភិបាលខេត្តរូបនេះ សូមក្រេីនរំលឹកបងប្អូន សូមកុំបង្កេីតឬចែកចាយព័ត៌មានក្លែងក្លាយ ដែលអាចប្រឈមនឹងផ្លូវច្បាប់៕ដោយ៖តារា
...