ស្រ្តីទី១កម្ពុជា ! លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី គោរពសពឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិត នៅសមរភូមិប្រយុទ្ធជាមួយថៃ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្តមភរិយាសម្ដេចធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយថៃ ដែលបានឈ្លានពានទឹកដីកម្ពុជា នៅក្នុងខេត្តព្រះវិហារ  កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ ។

មរណភាពរបស់ឧត្តមសេនីយ៍ឯក ដួង សំនៀង ជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយថៃ ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំពិធីបុណ្យសពយុទ្ធពលីឱ្យបានសមរម្យជាវីរជនខ្មែរ។«រដ្ឋាភិបាល ក្រសួងការពារជាតិ បណ្ដាអង្គភាពកងទ័ព ថ្នាក់ដឹកនាំជាតិ និងក្រោមជាតិសហការគ្នារៀបចំពិធីបុណ្យសពយុទ្ធជនពលី និងដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរជនរបស់ជាតិខ្មែរ»។ នេះបើតាមប្រសាសន៍សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាថ្ងៃទី២៧ កក្កដា ២០២៥។

យើងទាំងអស់គ្នាចងចាំគំរូវីរភាពដ៏អង់អាចក្លាហានរបស់លោក! លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីនៅក្នុងសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀមនៅទិសព្រះវិហារ!

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារកាលពីរសៀលថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ៦៧ឆ្នាំ! ។

លោកឧត្តមសេនីយ៍ទោ បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយពួកចោរសៀមឈ្លានពានដែល បានបង្ហាញគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ បងប្អូនជនរួមជាតិបានចូលរួមរំលែកទុក្ខជាមួយលោកស្រី អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ របស់ឧត្តមសេនីយ៍ទោ ដួង សំនៀង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print