ពលករខ្មែរមិនមានឯកសារគ្រប់គ្រាន់ជាប់គាំងក្នុងប្រទេសថៃ​ បានវិលចូលក្នុងប្រទេសខ្លួនវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ ប្រជាពលរដ្ឋខ្មែរជាង១០០នាក់​ ដែលអត់មានឯកសារគ្រប់គ្រាន់ជាប់គាំងនៅខាងភាគីថៃ

នៅម៉ោង៨និង៥នាទីយប់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៥នេះ ត្រូវមន្ត្រីជំនាញច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការសម្របសម្រួលជាមួយភាគីថៃ​ ឱ្យចូលមកប្រទេសរបស់ខ្លួនវិញហើយ។

 បើតាមការបញ្ជាក់ពីមន្ត្រីច្រកទ្វារខាងលើ​  បានឱ្យដឹង​ថា​ ចំពោះពលករទាំងអស់នេះ ពេលមកដល់ប្រទេសរបស់ខ្លួនវិញនៅមាត់ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ត្រូវបាន​ លោកអភិបាលខេត្តបន្ទាយមានជ័យ​ រៀបចំរថយន្តប្រមាណជា​ ៣ទៅ៤គ្រឿង​ សម្រាប់​ដឹក​ជញ្ជូន​ពួកគាត់ទាំងយប់​ ដើម្បីបន្តទៅស្រុកកំណើតរៀងៗខ្លួន។ 

ប្រភពដដែលបន្តថា​ រាល់ពលរដ្ឋដែលវិលចូលមកប្រទេសរបស់ខ្លួនវិញ គឺមន្ត្រីជំនាញរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ជូនពួកគាត់ទៅដល់គោលដៅតាមបណ្ដាខេត្តរបស់ពួកគាត់នីមួយៗ៕ដោយ​៖វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print