ប្រទេសជប៉ុន ៖ មានពលរដ្ឋខ្មែរនៅប្រទេសជប៉ុនក៏ប្រមូលម្តុំគ្នាតវ៉ា និងថ្កោលទោសប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃដែរ។ បើតាមស្ថានទូតខ្មែរនៅប្រទេសជប៉ុន ថ្កោលទោសប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ មាន ៦ទីតាំង ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ។
ការជួបជុំនេះគឺចេញពីទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់ដើម្បីបញ្ជូនសារប្រឆាំងការឈ្លានពានថៃ និងគាំទ្រវីរកងទ័ពខ្មែរដែលអង់អាចក្លាហានការពារបូរណភាពទឹកដី។
ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុនក៏បានប្រមូលម្តុំគ្នាតវ៉ា និងថ្កោលទោសប្រឆាំងនឹងការឈ្លានពានរបស់សៀមសរុបចំនួន ៦ទីតាំង ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់។
ឆ្លៀតក្នុងឱកាសនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានជូនលិខិតថ្លែងអំណរគុណ ក៏ដូចជាសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគជាថវិកាជូនដល់កងទ័ពជួរមុខនាពេលនេះ ដែលជាស្មារតីសេ្នហាជាតិរួមគ្នារវាងប្រជាពលរដ្ឋ និងកងទ័ពការពារជាតិ៕ដោយ៖សិលា
ប្រភព ៖ ផេកហ្វេសប៊ុកស្ថានទូតខ្មែរនៅប្រទេសជប៉ុន