ព្រែកជាង១០បានទទួលរបបទឹកទន្លេមេគង្គខេត្តកំពង់ចាម ខណៈទឹកទន្លេថ្ងៃនេះឡើងកម្ពស់ជិតកន្លះម៉ែត្រ

ចែករំលែក៖

ខេត្តកំពង់ចាម÷ ស្របពេលដែលទឹកទន្លេមេគង្គបានបន្តហក់ឡើងខ្ពស់ បានធ្វើឲ្យព្រែកចំនួន១៤បានទទួលនូវរបបទឹកទន្លេមេគង្គជាបន្តបន្ទាប់។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់បន្ថែមថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១១.២៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៤៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១១.១០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

...

ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកចំនួន៣ រួមមានស្រុកកងមាស ស្រុកបាធាយ និងស្រុកស្រីសន្ធរ នៃខេត្តកំពង់ចាម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print