ភ្នំពេញ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជា បានគោរពតាមសំណើររបស់ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ នឹងយល់ព្រមតាមគំនិតដូចផ្ដើមរបស់លោក ដូ ណាត្រាំ ធានាធិបតីសហរដ្ឋអាមេរិក និងគោរពតាមការអំពាវនាវរបស់អន្តរជាតិ។
ការថ្លែងបែបនេះរបស់លោកអ្នកនាំពាក្យរូបនេះ បានធ្វេីឡេីងក្នុងពិធី«បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាកម្ពុជាក្រសួងការពារជាតិ និងអ្នកនាំពាក្យក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក) បណ្តាញសង្គមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងបណ្តាញសារព័ត៌មានជាច្រើនទៀត។
លោក ជុំ សុន្ទរី អ្នកនាំពាក្យសួងការបរទេស បានថ្លែងបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាតាមទូរសព្ទជាមួយប្រមុខការទូតម៉ាឡេស៊ី ដើម្បីពិភាក្សាពីការរៀបចំកិច្ចប្រជុំពិ សេសស្ដីពី ការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា លោកប្រមុខការទូតកម្ពុជា ក៏បានជួបពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ដើម្បីពិ ភាក្សាចំពោះការគ្រប់គ្រងភាពតានតឹងរវាងកម្ពុជា និងថៃ ពិសេសអនុវត្តតាមគំនិតផ្ដួចផ្ដើមរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដែលកម្ពុជា-ថៃ បានឯកភាពគ្នារួចហើយ។
លោក ជុំ សុន្ទរី បញ្ជាក់បន្ថែមថា ប្រមុខការទូតកម្ពុជា ក៏បានសរសេរលិខិតទៅអគ្គលេខាធិការអាស៊ានផងដែរ ពាក់ព័ន្ធនឹងបញ្ហានៃការឈ្លានពានរបស់ថៃ ចូលកម្ពុជានេះ៕