អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ រហូតមកដល់ថ្ងៃទី២៨ កក្កដានេះ សៀមនៅបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោឃៅ និងយ៉ាងគឃ្លើន ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រំលោភនឹងច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានថ្លែង​ថា​ រហូតមកដល់ថ្ងៃទី២៨ ខែកក្កដានេះ (ថ្ងៃទី៥នៃការឈ្លានពានរបស់សៀម) សៀមនៅបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោឃៅ និងយ៉ាងគឃ្លើន ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រំលោកនឹងច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន។

ការថ្លែងបែបនេះ​របស់​លោកស្រី​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា​ ក្នុងពិធី«បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាកម្ពុជាក្រសួងការពារជាតិ និងអ្នកនាំពាក្យក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ​ ដោយមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក) បណ្តាញសង្គមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងបណ្តាញសារព័ត៌មានជាច្រើនទៀត។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានថ្លែង​បញ្ជាក់ថា​ នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ទាហានឈ្លានពានសៀមបានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត ដោយមានការទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹមមកដល់ទាហានកម្ពុជា និងប៉ុនប៉ងកាន់វាយកាន់កាប់វត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែត្រូវបានបរាជ័យ។

លោកស្រីឧត្ដមសេនីយឯក​ ម៉ាលី​ សុជាតា​ បានបន្តទៀត​ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានពលរដ្ឋភៀសសឹកនៅខេត្តចំនួន ៤ មានចំនួនសរុបជាង ១៣០០០០ នាក់។

អ្នកនាំពាក្យក្រសួងការពារជាតិ​ បានឱ្យដឹងថា​ ការឈ្លានពានរបស់ថៃ លើដែនបូរណភាពទឹកដីកម្ពុជា បានបណ្ដាលឱ្យសាលារៀនចំនួន ៦០០ សាលានៅតាមតំបន់ព្រំដែនត្រូវបិទទ្វារ និងបានបណ្ដាលឱ្យសិស្សានុសិស្ស ត្រូវខកខានមិនបានសិក្សារៀនសូត្រ។

...

លោកស្រី​ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា​ ក្រសួងការពារជាតិកម្ពុជា នៅបន្តទាត់ចោលចំពោះការចោទប្រកាន់របស់ភាគីសៀម ម្តងហើយម្តងទៀតថា កម្ពុជាប្រើប្រាស់មីស៊ីល PHL-03 ខណៈការចោទប្រកាន់ពីសំណាក់ភាគីសៀមនេះ គឺដើម្បីយកឡេសប្រើអាវុធឃោឃៅ និងព្រៃផ្សៃក្នុងបំណងឈ្លានពាន និងវាយប្រហារមកលើកម្ពុជា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print