ភ្នំពេញ៖ អាវុធគីមីត្រូវបានហាមឃាត់យ៉ាងដាច់ខាតក្រោមអនុសញ្ញាអាវុធគីមី (CWC) ប៉ុន្តែភាគីថៃ បានប្រើប្រាស់អាវុធនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ដ៏ធ្ងន់ធ្ងរបំផុត។
ជាក់ស្ដែងប្រទេសថៃ បានបន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមថែមទៀត តាមរយៈការប្រើប្រាស់អាវុធគីមី ដោយយន្តហោះថៃ បានទម្លាក់គ្រាប់បែកផ្សែងពុលវាយប្រហារមកលើកងទ័ពកម្ពុជា។
វានឹងបង្កឲ្យមានការថ្កោលទោស និងការស៊ើបអង្កេតភ្លាមៗពីសហគមន៍អន្តរជាតិ រួមទាំងអង្គការដើម្បីហាមឃាត់អាវុធគីមី (OPCW) ផងដែរ។
កាលពីថ្ងៃសុក្រទី២៥ខែកក្កដា កងទ័ពថៃក៏ប្រើគ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិហាមឃាត់ និងជាឧក្រិដកម្មសង្គ្រាមផងដែរ។
អាជ្ញាធរមីនកម្ពុជា បានរាយការណ៍ពីការរកឃើញគ្រាប់បែកចង្កោម នៅក្នុងតំបន់ព្រំដែនកម្ពុជា បន្ទាប់ពីថៃវាយប្រហារ ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពថៃ បានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ និងជា ឧក្រិដ្ឋកម្មសង្គ្រាម។
ថៃកំពុងប្រឈមការថ្កោលទោសពីអន្តរជាតិ ដោយសាររំលោភអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមទីក្រុងអូស្លូ (CCM) ឆ្នាំ២០០៨ ដែលចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០១០។ អនុសញ្ញានេះហាមឃាត់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមទាំងអស់។
ដ្បិតថៃមិនមែនជាភាគីអនុសញ្ញានេះក៏ដោយ ប៉ុន្តែការប្រើប្រាស់គ្រាប់បែកចង្កោម ត្រូវបានគេចាត់ទុកថាជាការរំលោភលើគោលការណ៍មនុស្សធម៌អន្តរជាតិដោយសារតែ ផលប៉ះពាល់មិនរើសអើង និងគ្រោះថ្នាក់រយៈពេលវែងដល់ជនស៊ីវិល៕