អគ្គនាយកស៊ីម៉ាក់​៖​ ប្រាសាទព្រះវិហារ​ ត្រូវបានទាហានឈ្លានពានសៀមប្រេីប្រាស់ការទម្លាក់គ្រាប់បែកMK-82 ,គ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេសគ្រាប់ផ្លោង១៥៥​ ជាមួយគ្រាប់បែកចង្កោម

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ លោក​ ហេង​ រតនា​ ប្រធាន​អង្គភាព​ស៉ីម៉ាក់​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានលើកឡើងថា៖​ ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រេីប្រាស់ការទម្លាក់គ្រាប់បែកMK-82 (ទម្ងន់ប្រមាណ២៣០គ.ក)​ជាច្រេីនគ្រាប់​ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេសគ្រាប់ផ្លោង១៥៥មម​ជាមួយគ្រាប់បែកចង្កោម​ ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ!!

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានបញ្ជាក់ថា​ ក្នុងស្មារតីការពារបូរណភាពទឹកដីនិងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ​ កងកម្លាំងប្រដាប់អាវុធដ៍អង់អាចក្លាហានរបស់កម្ពុជាបានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ!! ។

លោក​ ហេង​ រតនា​ បានឱ្យដឹង​ទៀត​ថា​ រយៈពេលជាង៥០ឆ្នាំមកហេីយពោលគឺចាប់ខែឧសភា​ ឆ្នាំ១៩៧៥​ ដែលគ្រាប់បែកMK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតៈសង្គ្រាមនោះគ្រាប់បែកMK-82 ចំនួន៩១៩​,៦២២គ្រាប់ត្រូវបានទម្លាក់លេី៥៥,៦១៤ទីតាំង​ដោយមានយន្តហោះទម្លាក់ចំនួន​ ១១៥,៨៨៦ជេីងហោះហេីរទម្លាក់គ្រាប់ែក​ លេីទឹកដីកម្ពុជា​ ប៉ុន្តែក្នុងពេលសង្គ្រាមនោះ​ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ!

អគ្គនាយកស៊ីម៉ាក់​ បានបញ្ជាក់ថា​ ប្រាសាទវិហារជាទីតាំងដ៍សក្តិសិទ្ធបំផុត​ សូម្បីតែអតីតៈព្រះមហាក្សត្រសៀមឡេីងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដេីម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ!! ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ​ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡេីយ!! ៕ដោយ​៖តារា​

...

Thai invader bombarded Prasat Preah Vihear as the world heritage with MK-82 as well as shelled a number of artillery shells that including 155mm with cluster submunitions. Cambodian brave armed forces have firmly fought against the Thai invader by well defending Cambodian territory and the Preah Vihear world heritage.
Over the past 50 years from May 1975, Cambodia had no explosion by MK-82 on her territory. In the past war,​ MK-82 bombardments 919.622 at 55.614 records (sites) and 115.886 flights, there was no record dropped at the Preah Vihears site.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print