កម្ពុជាបានផ្ញើលិខិតទៅអគ្គលេខាធិការអាស៊ាន ដើម្បីជម្រាបពីការវិវឌ្ឍនៃសភាពការណ៍តានតឹងរវាងកម្ពុជានិងថៃ

ចែករំលែក៖

ភ្នំពេញ ៖ បើតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងកាបរទេសនិងសហប្រតិបត្តិការអន្តជាតិ បានបញ្ជាក់ថា ៖ កម្ពុជាបានផ្ញើលិខិតទៅអគ្គលេខាធិការអាស៊ាន ដើម្បីជម្រាបពីការវិវឌ្ឍនៃសភាពការណ៍តានតឹងរវាងកម្ពុជានិងថៃ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរលិខិតផ្ញើជូន លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

លោកអ្នកនាំពាក្យបានលើកឡើងថា ៖ «លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសរសេរលិខិតទៅកាន់អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ដើម្បីជម្រាបជូនអំពីសភាពការណ៍ ការវិវឌ្ឍនៃសភាពការណ៍តានតឹងរវាងកម្ពុជានិងថៃ ដើម្បីគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា»។

គួរបញ្ជាក់ថា នេះជាថ្ងៃទី៥ ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ។ ដោយឡែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យទី២៧ ខែកក្កដា បាននិយាយថារូបលោកផ្ទាល់ជឿថា កម្ពុជា និងថៃ ចង់ផ្សះផ្សាជម្លោះនឹងគ្នា បន្ទាប់ពីរូបលោកបានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា លោកនឹងមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំង២ លុះត្រាតែការវាយប្រយុទ្ធគ្នាបិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលចាប់ផ្ដើមជំនួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងទីក្រុង Turnbery ប្រទេសស្កុតឡែន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយខ្ញុំគិតថាពួកគេចង់ផ្សះផ្សារជម្លោះក្នុងពេលនេះ»។ លោក ត្រាំ បន្តទៀតថាលោកនឹងធ្វើការជាមួយកម្ពុជា និងថៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print