អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថា. ៖ ម៉ោង៨៖១៥នាទីព្រឹកនេះ យន្តហោះថៃបានបាញ់រ៉ូកែត F-16 នៅតំបន់ប្រាសាទតាក្របី

ចែករំលែក៖

ភ្នំពេញ ៖ យោធាថៃបានចាប់ផ្ដើមប្រើផ្សែងពុល (Poison Gas) នៅតំបន់ភ្នំខ្មោច បើទោះជានាយករដ្ឋមន្ត្រីស្ដីទីខ្លួនបានឯកភាពចេញទៅម៉ាឡេស៊ីដើម្បីចចារស្វែងរកបទឈប់បាញ់ថ្ងៃនេះក៏ដោយ ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ៖ យោធាថៃបានចាប់ផ្ដើមប្រើផ្សែងពុល (Poison Gas) នៅតំបន់ភ្នំខ្មោច បើទោះជានាយករដ្ឋមន្ត្រីស្ដីទីខ្លួនបានឯកភាពចេញទៅម៉ាឡេស៊ីដើម្បីចចារស្វែងរកបទឈប់បាញ់ថ្ងៃនេះក៏ដោយ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថាភាគីថៃបានបាញ់ផ្សែងពុល (Poison Gas) នៅតំបន់ភ្នំខ្មោច បើទោះជាប្រទេសទាំងពីរឯកភាពគ្នាប្រជុំស្វែងរកបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្នុងទីក្រុងគូឡាឡាំពួក៏ដោយ។

លោកស្រីអ្នកនាំពាក្យបានលើកឡើងថា «នៅវេលាម៉ោង ១៧:០៦នាទី ភាគីថៃបានប្រើយន្តហោះដ្រូនអត្តឃាត គ្រាប់បែកចង្កោម និងផ្សែងពុល នៅតំបន់ភ្នំខ្មោច រហូតចូលមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បើទោះបីជាមានការកំណត់កិច្ចប្រជុំពិសេសកម្រិតថ្នាក់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅទីក្រុងគូឡាឡាំពួរ ក្នុងគោលដៅសម្រេចឲ្យមានបទឈប់បាញ់នៅថ្ងៃនេះក៏ដោយ។ ប៉ុន្តែនៅវេលាម៉ោង ៣:១០នាទី រំលងអាធ្រាត ភាគីថៃនៅតែបន្តបើកការវាយប្រហារមុនមកលើកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ដោយបាញ់ស្រោចរហូតដល់ម៉ោង ៥:០៧ នាទី»។

គួរបញ្ជាក់ថា នេះជាថ្ងៃទី៥ ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ។
មកទល់ម៉ោងនេះ ថៃ បន្តវាយកម្ពុជាថ្មើរជើង គាំទ្រដោយកាំភ្លើងធំយ៉ាងកម្រោល និងឆេះសន្ធោរសន្ធៅ នៅថ្មដូន។ ក្នុងនោះ «ថៃសម្ងំបង្កើតព័ត៌មានក្លែងក្លាយ»! ប្រព័ន្ធផ្សព្វផ្សាយថៃ បានបិទប្រទេសកម្ពុជា មិនឱ្យមើលឃើញព័ត៌មានពួកគេឡើយ។

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print