ភ្នំពេញ ៖ លោក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតនៅសមរភូមិក្នុងការការពារបូរណភាពទឹកដី ។
ទោះបីជាយើងត្រូវអនុវត្តកម្មវិធីក៏ដោយ ក៏ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៅជាមួយវីរកងទ័ពនៅសមរភូមិគ្រប់ៗរូប ដែលកំពុងបំពេញបេសកកម្ម ការពារប្រទេសជាតិរបស់យើង។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប បានបង្ហាញនូវការគោរព ដឹងគុណនិងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពរបស់យើង ដែលបានពលីការពារបូរណភាពទឹកដីខ្មែរ។
ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងទាំងអស់គ្នា ពិតជាដឹងគុណ និងចងចាំជានិច្ចនូវវីរភាពនៃការលះបង់ដ៏ថ្លៃថ្លាបំផុត។ សូមដួងវិញាណក្ខន្ធវីរកងទ័ពដ៏អង់អាចបានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា