លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញចុះអនុវត្តន៍ផ្ទាល់ធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ១១១៤នាក់ពីពន្ធនាគារខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញចុះអនុវត្តន៍ផ្ទាល់ធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ១១១៤នាក់ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់នៅតាមបន្ទាត់ព្រំដែន ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់ជនជាប់ឃុំ ។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានគោលការណ៍អនុញ្ញាត និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន បានអញ្ជើញចុះអនុវត្តន៍បញ្ជាផ្ទាល់ធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ១១១៤នាក់ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់នៅតាមបន្ទាត់ព្រំដែន ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់ជនជាប់ឃុំ នៅវេលាម៉ោង៥:00នាទីព្រឹក និងមកដល់គោលដៅនៅវេលា ម៉ោង១០:២០នាទីព្រឹក ប្រកបដោយសុវត្ថិភាព។
ប្រត្តិបត្តិការខាងលើបានប្រើប្រាស់កម្លាំងសរុប១១៥នាក់ និងរថយន្តដឹកជញ្ជូនចំនួន២៥គ្រឿង៕

...

ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print