ក្រុងប៉ោយប៉ែត៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សង្កេតឃើញថាមានការបង្ហោះវីដេអូ អំពីការទំលាក់ផ្សែងពុលពីកងទ័ពឈ្លានពានសៀម នៅប៉ោយប៉ែត ដែលការផ្សព្វផ្សាយនោះ ជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត បំពុលសង្គម ដែលធ្វើឱ្យវឹកវរដល់ស្ថានភាពសង្គ្រាម កម្ពុជា-ថៃ តាមបន្ទាត់ព្រំដែន និងធ្វើឧ្យសាធារណជនមានការភាន់ច្រឡំ។
នាយកដ្ឋានសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋមេត្ដាប្រុងប្រយ័ត្ន មុននឹងទទួលយក ចែករំលែកព័ត៌មានអ្វីមួយពាក់ព័ន្ធសង្រ្គាមព្រំដែនកម្ពុជា-ថៃ សូមតាមដានប្រភពព័ត៌មានអោយបានច្បាស់លាស់ជៀសវាងចាញ់ល្បិចជនខិលខូចទាំងនោះ៕
...
ដោយ៖តារា