ខេត្តឧត្ដរមានជ័យ៖ លោក ម៉េត មាសភក្ដី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ នៅម៉ោង ១២ថ្ងៃត្រង់ ការផ្លោងគ្រាប់របស់ទ័ពឈ្លានពានថៃ បានបង្កឱ្យឆាប់ឆេះស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងយ៉ាងដំណំ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជាមួយគ្នានេះ លោក ម៉េត មាសភក្ដី បានបន្តថា ដោយសារទង្វើទ័ពឈ្លានពានថៃ បានផ្ទុះអាវុធតាំងពីម៉ោង៣ទៀបភ្លឺ នៅថ្ងៃទី២៨ កក្កដានេះដែរ ក៏បង្កឱ្យផ្ទុះឆេះផ្ទះជនស៊ីវិលស្លូតត្រង់ចំនួន ៣ខ្នង និងរបួសមនុស្ស ២នាក់ នៅសង្កាត់អូរស្មាច់ផងដែរ។
គួរបញ្ជាក់ថា បើទោះបីជាលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ស្នើឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ប៉ុន្តែភាគីថៃ មិនព្រមស្កាប់នោះទេ នៅតែបន្តបាញ់ផ្លោងមុនចូលទឹកដីកម្ពុជាយ៉ាងគឃ្លើន។ មិនតែប៉ុណ្ណោះ ថៃក៏បានការប្រើប្រាស់គ្រាប់បែកចង្កោម ត្រូវបានគេចាត់ទុកថាជាការរំលោភលើគោលការណ៍មនុស្សធម៌អន្តរជាតិដោយសារតែ ផលប៉ះពាល់មិនរើសអើង និងគ្រោះថ្នាក់រយៈពេលវែងដល់ជនស៊ីវិល៕
ដោយ៖តារា