មាតាមនុស្សធម៌ មិនអាចទប់ទឹកភ្នែកជាប់នោះឡើយ!

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មាតាមនុស្សធម៌ មិនអាចទប់ទឹកភ្នែកជាប់នោះឡើយ! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសមាគមជាតិកាកបាទក្រហម កម្ពុជា សម្រក់ទឹកភ្នែក ក្នុងពិធីចែកអំណោយជូនជនភៀសសឹកនៅ ខេត្តព្រះវិហារដែលជាខេត្តសមរភូមិក្តៅនៃការឈ្លានពានរបស់ថៃ។

មហាទុក្ខរបស់ប្រជាពលរដ្ឋកើតចេញពីការឈ្លានពានទឹកដី ពីសំណាក់ កង ទ័ព ឈ្លានថៃ គឺជាមហាទុក្ខរបស់រាជរដ្ឋាភិបាល របស់ថ្នាក់ដឹកនាំជាតិគ្រប់ ជាន់ ថ្នាក់ ក៏ ដូច ជាប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលប្រជាពលរដ្ឋប្រសិទ្ធនាមជាមាតាមនុស្សធម៌ប្រធាន កាកបាទ ក្រហម កម្ពុជា អង្គការមនុស្សធម៌គ្មានព្រំដែន តក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះទុក្ខ សោក និង ក្តីវេទនារបស់ប្រជាពលរដ្ឋខ្មែរជាជនភៀសសឹកព្រោះការឈ្លាន ពាន របស់ កងទ័ព ថៃនាពេលនេះ។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមាតាមនុស្សធម៌ បានដឹកនាំ ក្រុម ការងារនាំយកអំណោយជាស្បៀងអាហារ និងរបស់របរប្រើប្រាស់ជាច្រើនមក ចែក ជូន ដល់ជនភៀសសឹកកំពុងស្នាក់អាស្រ័យនៅជំរំជនភៀសសឹកដែល អាជ្ញាធររៀប ចំ នៅ វត្តពោធិ៍ប្រាពាន់ដើម ស្ថិតក្នុងស្រុកគូលេន ខេត្តព្រះវិហារ ដែលជាទីតាំងមួយមាន ចម្ងាយ ឆ្ងាយពីសមរភូមិប្រយុទ្ធ ហើយផ្តល់ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋជាជន ភៀស សឹក។
ការប្រើកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់ឈ្លានពានកម្ពុជាពីសំណាក់កងទ័ពថៃ បានបង្ក វិនាស សកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សារបំផុតដល់ប្រជាពលរដ្ឋខ្មែរជាជនស៊ីវិល។ ពល រដ្ឋ រាប់ម៉ឺន គ្រួ សារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីកងទ័ព ឈ្លាន ពានថៃ បាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលក្នុងភូមិឋានរបស់ពួកគេ។ មកដល់ពេល នេះ ខេត្តព្រះ វិហារ មានប្រជាពលរដ្ឋជាជនស៊ីវិលសរុបចំនួន ៧,០០២គ្រួសារ ស្មើនឹង ចំនួន ២៣,៧៧៥នាក់ហើយ ត្រូវបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅ កាន់ ជំរំភៀស សឹក ឬស្នាក់នៅតាមផ្ទះសាច់ញាតិ។ សម្រាប់ជំរំភៀសសឹកនៅវត្ត ពោធិ៍ ប្រាំពាន់ដើម មានជនភៀសសឹកសរុប ៤,១៩១គ្រួសារ ស្មើននឹង ១៤,២៩១នាក់។
ការភៀសចេញពីលំនៅឋានបាននាំមកនូវការលំបាកយ៉ាងខ្លាំងសម្រាប់ជនភៀសសឹក។ ពួកគេប្រឈមការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់ មុខ របរ បាត់បង់ចំណូលជួបការ លំបាក ក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សា និង ប្រឈម ការលំបាកជាច្រើនផ្សេងទៀត។

ចំពោះមុខនៃការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនេះ កាកបាទក្រហមកម្ពុជា ដែល ជាអង្គការមនុស្សធម៌គ្មានព្រំដែន ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីចែកជូននូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាបន្តបន្ទាប់ ចូល រួមរំលែកនូវការលំបាកទាំងឡាយ។

មហាទុក្ខរបស់ប្រជាពលរដ្ឋ ក៏ជាមហាទុក្ខរបស់ខ្លួន ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាន់ខ្ជាប់តាំងពីដើមរៀងមក ហើយតែងតែចុះទៅដល់ ហើយធ្វើ សកម្មភាពផ្ទាល់រាល់ទីកន្លែងពលរដ្ឋជួបការលំបាក។
នៅព្រឹកថ្ងៃចន្ទនេះ បើទោះបី ខេត្ត ព្រះ វិហារជាតំបន់សមរភូមិក្តៅយ៉ាងណាក្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមាតាមនុស្ស ធម៌គ្មានព្រំដែន បានចុះមកជួបសួរសុខទុក្ខ ចែកស្បៀងអាហារ និងរបស់របរប្រើ ប្រាស់ដោយផ្ទាល់ជូនដល់ជនភៀសសឹក។ ទង្វើ និងកាយវិការទាំងនេះ បានស្តែងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ សមាន ចិត្ត អាណិតអាសូរ និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកព្រោះតែការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា។
អំណោយដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នាំមកជូន ប្រជា ពលរដ្ឋជាជនភៀសសឹកនាព្រឹកថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គីឡូ ក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៉ីវ ៣ដប, ទឹកត្រី ៣ដប, ឃីត ១ឃីត (សារុង, ក្រមា, មុង, ភួយ), សាប៊ូដុសខ្លួន ១ដប, ម្សៅសាប៊ូ ១គីឡូក្រាម, ថ្នាំដុស ធ្មេញ ១ទីប, ច្រាស់ដុសធ្មេញ ១ដើម និងថវិកា ៥ម៉ឺនរៀល។
ប្រគេនវត្តពោធិ៍ប្រាំពាន់ដើមរួមមាន៖ អង្ករ ២០០គីឡូក្រាម, មី ១០កេស, ស្ករស ១០ គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, សាច់ក្រក ១២ គីឡូ ក្រាម, ថវិកា ៥លានរៀល។ ប្រគេនបច្ច័យព្រះសង្ឃគង់ក្នុងវត្តពោធិ៍៥ពាន់ដើម ព្រះចៅអធិការ ២លានរៀល និងព្រះសង្ឃ៤អង្គ ១អង្គៗ ១លានរៀល។

អំណោយជាស្បៀងអាហារ សម្ភារ និងថវិកា ដែលចែកជូនប្រជាពលរដ្ឋនៅថ្ងៃ នេះមាន ចំនួន សរុប៖ អង្ករ ១៥០តោន, មី ៥,០០០កេស, ត្រីខ ៥០០កេស, ទឹកស៊ីអ៉ីវ ២,៥០០យួរ (១យួរ ស្មើ៦ដប), ទឹកត្រី ២,៥០០យួរ (១យួរ ស្មើ ៦ដប), ឃីត ៥,០០០ឃីត (សារុង ក្រមា មុង), សាប៊ូដុសខ្លួន ៥,០០០ដប, ម្សៅសាប៊ូ ៥,០០០គីឡូក្រាម, ថ្នាំដុសធ្មេញ ៥,០០០ទីប, ច្រាស់ដុសធ្មេញ ៥,០០០ដើម, តង់ ២០០តង់ និងថវិកា ២៥០លានរៀល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print