ប្រធានាធិបតី Donald J. Trump ប្រទេសទាំងពីរកម្ពុជា-ថៃបានឈានដល់បទឈប់ការបាញ់ និងសន្តិភាព

ចែករំលែក៖

អន្តរជាតិ ៖ យប់នេះប្រធានាធិបតី អាម៉េរិក លោក Donald J. Trump បានបង្ហោះថា ៖

បន្ទាប់ពី បាន និយាយ ជាមួយ នាយក រដ្ឋមន្ត្រី ស្តីទី នៃ ប្រទេស ថៃ និង នាយក រដ្ឋមន្ត្រី កម្ពុជា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុង ការប្រកាសថា បន្ទាប់ពីមានការចូលរួមពីលោកប្រធានាធិបតី Donald J. Trump ប្រទេសទាំងពីរបានឈានដល់បទឈប់ការបាញ់ និងសន្តិភាព។ 

លោក Donald J. Trump សូមចូលរួមអបអរសាទរ ទាំងអស់គ្នា! ដោយការបញ្ចប់សង្រ្គាមនេះ យើងបានជួយសង្គ្រោះជីវិតមនុស្ស រាប់ពាន់នាក់។ ខ្ញុំបានណែនាំក្រុមពាណិជ្ជកម្មរបស់ខ្ញុំ ឱ្យចាប់ផ្តើមការចរចាលើពាណិជ្ជកម្មឡើងវិញ។ ឥឡូវនេះខ្ញុំបានបញ្ចប់ សង្គ្រាមជាច្រើនក្នុងរយៈពេលតែប្រាំមួយខែប៉ុណ្ណោះ – ខ្ញុំមានមោទនភាព ដែលបានធ្វើជាប្រធាននៃសន្តិភាព! ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print