ខេត្តសៀមរាប ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ធម្មជាតិព្រះអាទិត្យបាំងឆ័ត្រនារដូវវស្សាលើកំពូលប្រាង្គប្រាសាទអង្គរវត្ត ទីតាំងសក្ការបូជាដ៏ស័ក្តសិទ្ធិ ជាអត្តសញ្ញាណជាតិ និងជាដួងព្រលឹងជាតិខ្មែរ ហាក់ដូចជាសក្ខីភាពរបស់ដួងព្រលឹងបុព្វបុរសខ្មែរ ចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាននូវបទឈប់បាញ់ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់វីរកងទ័ពជួរមុខ ព្រមទាំងប្រជាជនខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិ មាតុភូមិ៕
ប្រភព៖ អាជ្ញាធរជាតិអប្សារា
...