លោក ផន រឹម ៖ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះពិនិត្យលម្អិតខ្សែផ្លូវក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលខូចខាតដោយគ្រាប់ថ្លោងទាហានថៃ និងត្រៀមជួសជុលឲ្យបានទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយបទឈប់បាញ់”កម្ពុជា-ថៃ”ចូលជាធរមាន កាលពីវេលាម៉ោង២៤ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះពិនិត្យលម្អិតខ្សែផ្លូវក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលខូចខាតដោយគ្រាប់ថ្លោងទាហានថៃ និងត្រៀមជួសជុលឲ្យបានទាន់ពេលវេលា។ នេះជាការលើកឡើងពីលោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។

លោកបន្យថា ៖ ក្នុងចំណោម កំណាត់ផ្លូវ សរុប ៩ខ្សែ ដែល បាន ត្រួតពិនិត្យ មានតែ ផ្លូវខេត្ត លេខ ២៦២៨ (ច្រកតាថាវ) និង ផ្លូវខេត្ត លេខ ២PVH៥ (ជាំក្សាន្ត – អានសេះ)ប៉ុណ្ណោះ ដែល រង ការខូចខាត ដោយសារ គ្រាប់កាំភ្លើងធំ ធ្លាក់ ចំ។

១-កំណាត់ផ្លូវខេត្តលេខ ២៦២៨ (ច្រកតាថាវ)៖ មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចំ ០១ ទីតាំង ត្រង់ចិញ្ចើមផ្លូវ នៅPK10+020។

២-កំណាត់ផ្លូវខេត្តលេខ ២PVH៥ (ជាំក្សាន្ត – អានសេះ)៖ មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចំ ០៣ ទីតាំង ដូចខាងក្រោម៖

    * PR2PVH5 PK05+320

    * PR2PVH5 PK06+660

    * PR2PVH5 PK10+030

ចំណែក ឯ ផ្លូវជាតិ និង ផ្លូវខេត្ត ផ្សេងទៀត ដូចជា៖ ផ្លូវជាតិ លេខ៦២, ផ្លូវជាតិ លេខ ៩២, ផ្លូវខេត្ត លេខ ២៦២៥, ផ្លូវខេត្ត លេខ ២៦២៦, ផ្លូវខេត្ត លេខ ២PVH២, ផ្លូវខេត្ត លេខ ២PVH៧ និង ផ្លូវខេត្ត លេខ ២PVH៩ គឺ ពុំមាន ការខូចខាត ដោយសារ គ្រាប់កាំភ្លើងធំ ធ្លាក់ ចំ នោះឡើយ។

គួរបញ្ជាក់ថា ស្ថានភាព ផ្លូវ ក្នុងស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ គឺ នៅ មាន សុវត្ថិភាព សម្រាប់ ការធ្វើដំណើរ បាន ធម្មតា នៅ លើ កំណាត់ផ្លូវ ភាគច្រើន លើកលែងតែ កំណាត់ផ្លូវ មួយចំនួន តូច ប៉ុណ្ណោះ ដែល ត្រូវ ការ ជួសជុល ដោយសារ ការខូចខាត ខាងលើ។

សូមអរគុណ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print