ច្រកទ្វារព្រំដែនកម្ពុជា-ថៃ ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអ្នកសារព័ត៌ជាតិ និង អន្តរជាតិជាច្រើនអង្គភាពបានចុះមកយកព័ត៌មានអំពីស្ថានភាពព្រំដែន និងការទំនាក់ទំនងគ្នា ឈរលើស្មារតីរួមអនុវត្តលើបទឈប់បាញ់ ដែលចូលជាធរមានកាលពីយប់ម៉ោង១២ ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥។
ហើយអ្នកសារព័ត៌មានអន្តរជាតិ១កំពុងឆ្លើយឆ្លងជាមួយទីស្នាក់កណ្តាលរបស់ខ្លួននៅទីក្រុងNews York ផងដែរ។
កងទ័ពឈរជើងរបស់យើង ក៏ជួយការពារសន្តិសុខជូនអ្នកសារព័ត៌មានផងដែរ។
សូមបញ្ជាក់ជូនថាតំបន់អានសេះស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កម្ពុជា ដែលកងទ័ពឈរជើងរបស់យើងការពារយ៉ាងរឹងមាំ៕
...
ប្រភព រូបភាព៖ទទក