ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា សេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់គណនីក្លែងបន្លំ ដោយប្រើឈ្មោះ «ហ៊ុន ម៉ានី»។
លោក ហ៊ុន ម៉ានី សូមបដិសេធថា ទំព័រហ្វេសប៊ុក ដូចមានភ្ជាប់ក្នុងរូបនេះ មិនមែនជាទំព័រផ្លូវការរបស់ខ្ញុំ ឬក្រុមការងាររបស ខ្ញុំឡើយ។
បន្ថែមពីនេះ លោក ហ៊ុន ម៉ានី សូមដាស់តឿនជនបង្ករឱ្យបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ដែលនឹងត្រូវផ្តន្ទាទោសជាធរមាន។
សូមបងប្អូនជនរួមជាតិ និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មានពីប្រភពមិនច្បាស់លាស់៕
...