ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក បានស្វាគមន៍បទឈប់បាញ់កម្ពុជា និងថៃ។ លោក Bui Thanh Son បានកត់សម្គាល់ដូច្នេះថា «នេះជាជំហានមួយដ៏មានសារៈសំខាន់ដើម្បីបន្ធូរបន្ថយជម្លោះ និងសា្ដរឡើងវិញនូវសន្តិភាព រួមទាំងសន្តិសុខ»។
សូមបញ្ជាក់ថា ៖ បទឈប់បាញ់រវាងកម្ពុជា និងថៃ បានយល់ព្រមដោយគ្មានលក្ខខណ្ឌនៅកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពិសេស ស្វែងរកបទឈប់បាញ់រវាងកម្ពុជា-ថៃ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានលើកឡើងថា បទឈប់បាញ់រវាងកម្ពុជា និងថៃ យល់ព្រមដោយគ្មានលក្ខខណ្ឌ នៅកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ៕
...
ដោយ ៖ សិលា