ជនរួមជាតិនៅសមរភូមិក្រោយសប្បាយចិត្តណាស់ ! ឃើញរហ័សនាម «លោកឪចាស់» រួមជាមួយកងទ័ពកម្ពុជាឈរជើងនៅសមរភូមិភ្នំខ្មោច សុខសប្បាយទាំងអស់គ្នា ក្រោយប្រយុទ្ធ៥យប់៦ថ្ងៃ និងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម័យតេជោសែន សម័យសម្តេចធិបតី ខ្មែរស្រឡាញ់ខ្មែរណាស់ ជាតិនិយម ស្នេហាជាតិ ហើយជនរួមជាតិនៅសមរភូមិក្រោយសប្បាយចិត្តណាស់ ! ឃើញរហ័សនាម «លោកឪចាស់» រួមជាមួយកងទ័ពកម្ពុជាឈរជើងនៅសមរភូមិភ្នំខ្មោច សុខសប្បាយទាំងអស់គ្នា ក្រោយប្រយុទ្ធ៥យប់៦ថ្ងៃ និងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យកម្ពុជា។

សូមបញ្ជាក់ថា ៖ នៅសមរភូមិភ្នំខ្មោចមួយគោលដៅ កម្លាំងកងទ័ពនៅទីនោះ ក្រោមការដឹកនាំរបស់លោកអនុសេនីយ៍ឯក រី សុភ័ក្រ មេបញ្ជាការកងអនុសេនាធំ នៃវរសេនាតូចអន្ដរាគមន៍៣៧៤ ចំណុះកងពលតូចអន្ដរាគមន៍លេខ៧ បានក្រាញននាលប្រយុទ្ធដោយមិនរុញរា និងឈរជើងយ៉ាងរឹងមាំបំផុតដើម្បីការពារបូរណភាពទឹកដីពីការឈ្លានទាហានរបស់ទាហានថៃ។

បើទោះបី លោកឧត្តមសេនីយ៍ឯក ឌួង សំនៀង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៧ ដែលបានពលីទៅក៏ពិតមែន ប៉ុន្ដែកម្លាំងកងទ័ពដែលឈរជើងនៅសមរភូមិភ្នំខ្មោច មិនមានការបាក់ទឹកចិត្ត ឬចុះញ៉មអ្វីឡើយ ពោលកាន់តែមានទឹកចិត្តក្លាហានមុះមត់ និងអង់អាចជាទីបំផុត ដើម្បីការពារជាតិមាតុភូមិ ប្រឆាំងរាល់ការឈ្លានពានទាំងអស់។
ជោគជ័យមកដល់ម៉ោងនេះ ជនរួមជាតិនៅសមរភូមិក្រោយ ទាំងក្នុងនិងក្រៅប្រទេស ដឹងគុណជានិច្ចចំពោះថ្នាក់ដឹកនាំ វីវៈជនស្នេហាជាតិ ដ៏អង់អាច មោះមុខ ខ្លាំងក្លារបស់យើង រហូតដល់ ទទួលបានបទឈប់បាញ់គ្នា ខណៈកម្ពុជាស្រឡាញ់ព្រំដែនសន្តិភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print