កែវភ្នែកអន្តរជាតិ ឃើញហើយ សំឡេងបងប្អូនប្រជាពលរដ្ឋយើងឮ, ឮហើយ ឮខ្លាំងទៀត!

ចែករំលែក៖

ភ្នំពេញ ៖ សេនាព័ន្ធយោធាប្រទេសមហាអំណាច អង្គទូតបណ្ដាប្រទេសនានា និងសារព័ត៌មានអន្តរជាតិល្បីៗលើពិភពលោក បានចុះអង្កេតការអនុវត្តស្មារតីបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។

ប្រជាពលរដ្ឋបានលើកឡើងថា ៖ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបដែរ ខ្ញុំសូមអរគុណប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នឹងវីរៈកងទ័ពជួរមុខទាំងអស់ដែលខិតខំប្រឹងប្រែងតស៊ូមិនខ្លាចពីភាពនឿយហត់ នឹងហ៊ានពលីជីវិត ឈាមស្រស់ សាច់ស្រស់ដើម្បីជាតិមាតុភូមិមួយនេះ🙏🙏🙏 អរគុណសន្តិភាព🙏❤️🇰🇭។
The Phnom Penh Post បានផ្សាយថា ៖ លោក Trump បានប្តេជ្ញាថានឹងនាំមកនូវសន្តិភាពយូរអង្វែងដល់កម្ពុជា និងថៃ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tammy Bruce បាននិយាយថា “ប្រធានាធិបតី Donald Trump និងរដ្ឋលេខាធិការ Marco Rubio នៅតែប្តេជ្ញា ចិត្តយ៉ាងមុតមាំក្នុងការបញ្ឈប់អំពើហិង្សាភ្លាមៗ ហើយសង្ឃឹមថារដ្ឋាភិបាលនៃ ប្រទេសកម្ពុជា និងប្រទេសថៃនឹងគោរពការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ នេះ” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print