Breaking News ៖ ផ្ទុះកន្លែងផលិតកាំជ្រួចនៅថៃសម្លាប់មនុស្សប្រមាណ ៩ នាក់ និងមនុស្សជាច្រើនទៀតបាត់ខ្លួននិងរបួសធ្ងន់ស្រាល ហេតុការណ៍នេះបានចាប់ផ្ទុះឡើងនៅម៉ោង ១ រសៀលថ្ងៃទី ៣០ ខែ កក្កដានេះក្នុងខេត្តស៊ីផាន់បុរី

ចែករំលែក៖

ប្រទេសថៃ ៖ ផ្ទុះកន្លែងផលិតកាំជ្រួចនៅថៃសម្លាប់មនុស្សប្រមាណ ៩ នាក់ និងមនុស្សជាច្រើនទៀតបាត់ខ្លួននិងរបួសធ្ងន់ស្រាល ហេតុការណ៍នេះបានចាប់ផ្ទុះឡើងនៅម៉ោង ១ រសៀលថ្ងៃទី ៣០ ខែ កក្កដានេះក្នុងខេត្តស៊ីផាន់បុរី គេឃើញផ្ទះសម្បែងពលរដ្ឋថៃ និងអ្នកដែលធ្វើការនៅកន្លែងផលិតកាំជ្រួចខ្ទិចខ្ទីសល់តែសំបក។ ភ្លាមៗអាជ្ញាធរថៃបានបញ្ជូនមន្រ្តីជំនាញបើកការស៊ើបអង្កេតស្វែងរកមូលហេតុនៃការផ្ទុះ។ អាជ្ញាធរថៃអះអាងថាចំនួនអ្នកស្លាប់ និងរបួសអាចនិងកើនឡើងច្រើនជាងនេះ។

ករណីមួយទៀត ប៉ូលីស និងជនសុីវិលយ៉ាងតិច ៧នាក់រងរបួសធ្ងន់ស្រាល ករណីផ្ទុះគ្រាប់បែក នៅវេលាម៉ោង៨កន្លះព្រឹក នៅចំណុចលេខ ៥១១ ក្នុងតំបន់ Ban Chu Rae ភូមិ៩ ឃុំសាគរ ស្រុក Su Ngai Padi ខេត្ត Narathiwath ប្រទេសថៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print