អាជ្ញាធរថៃ បានចេញផ្សាយរបាយការណ៍ថ្មីស្តីពីផលប៉ះពាល់នៃព្យុះ Wifa ដោយបង្ហាញពីភាពធ្ងន់ធ្ងរនៃការខូចខាតនៅក្នុងខេត្តចំនួន 7 នាភាគខាងជើងនៃប្រទេស។
យោងតាមព័ត៌មានពីក្រសួងសាធារណការថៃ ព្យុះ Wifa បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខេត្តបានឈៀងរ៉ៃ ណាន ប្រា ផាយ៉ាវ ឡាំប៉ាង ឈៀងម៉ៃ និងសុខោទ័យ។ ក្នុងនោះខេត្តចំនួន៥ដែលមានស្រុកសរុបចំនួន៤៨នៅតែរងផលប៉ះពាល់ផ្ទាល់ពីខ្យល់ព្យុះ។
គិតត្រឹមថ្ងៃទី ២៩ ខែកក្កដា ព្យុះ Wifa បានសម្លាប់មនុស្ស ៧ នាក់ របួស ១៤៣ នាក់ និងមនុស្ស ១ នាក់កំពុងបាត់ខ្លួន។ ដោយឡែកការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្រ្តគួរឲ្យព្រួយបារម្ភខ្លាំង ដោយមន្ទីរពេទ្យចំនួន២ និងកន្លែងពេទ្យចំនួន៤ ត្រូវបិទជាបណ្តោះអាសន្ន។ ដើម្បីឆ្លើយតបភ្លាមៗ ក្រសួងសុខាភិបាលសាធារណៈថៃបានបើកដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់នៅតំបន់រងគ្រោះ ដើម្បីធានាការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តចាំបាច់ដល់ប្រជាពលរដ្ឋ។
នាយកដ្ឋានធារាសាស្ត្រនៃប្រទេសថៃបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងទំនងជាបន្តនៅក្នុងខេត្តភាគខាងជើង ដោយសារតែឥទ្ធិពលដ៏យូរនៃព្យុះទីហ្វុង Wifa ដែលបង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗនៅក្នុងតំបន់មួយចំនួន។ បច្ចុប្បន្ន ទីភ្នាក់ងារនេះកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីតាមដានយ៉ាងដិតដល់នូវស្ថានភាព និងដាក់ពង្រាយវិធានការប្រតិបត្តិការចាំបាច់ ដើម្បីធានាសុវត្ថិភាពសាធារណៈ។
កន្លងមក នៅថ្ងៃទី 26 ខែកក្កដា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយប្រទេសថៃ និងអាជ្ញាធរខេត្ត Sukhothai និង Phrae បានចេញសេចក្តីប្រកាសអាសន្នអំពីហានិភ័យខ្ពស់បំផុតនៃទឹកជំនន់។ នៅចំណុចខ្លះកម្ពស់ទឹកបានឡើងដល់៣ម៉ែត្រ៕ ដោយធីរីណា
រូបថត: the nation