ឧត្ដរមានជ័យ ៖ អំណោយសប្បុរសជននានា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ជាចង្ក្រានហ្គាសធន់តូច(សម្រាប់ដាំស្ល)ចល័តចំនួន៣០០០ចង្ក្រាន,កំប៉ុងហ្គាស៦០០០ កំប៉ុង និងខ្ទឹមសចំនួន៥០០គីឡូក្រាម ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកមកផ្ដល់ជូនដល់មូលដ្ឋានវីរៈកងទ័ពជួរមុខ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ អន្លង់វែង ខេត្ដឧត្ដមានជ៏យ ដែលដឹកនាំដោយ លោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ដល់ជូន លោក ឧត្ដមសេនីយឯក ចន្ទ័ លំផាត អនុប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ តំណាង លោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់ គ្រង គ្រោះហន្ដរាយ និងលោកងួន ទ្ធីរិទ្ធ អភិបាល ស្រុកអន្លង់វែង ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៥. ។
លោក ឧត្ដមសេនីយឯក ចន្ទ័ លំផាត បានអរគុណជូនចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈលោក អុីមរ៉ន ហាស្សាន់ ដឹកនាំអំណោយសប្បុរសជន ជាចង្ក្រានហ្គាសតូចចល័ត យកមកផ្ដល់ជូនវីរកងទ័ពជួរមុខ នៅខ្សែបន្ទាត់ព្រំដែនទិសអន្លង់វែង ខេត្ដឧត្ដមានជ័យ នាពេលនេះគឺចំដែលបងប្អូនវីរៈកងទ័ពកំពុងខ្វះខាត ចង្ក្រានហ្គាសតូចចល័តបែបនេះ សម្រាប់ចំអិនអាហារ ប្រចាំថ្ងៃ ដែលងាយស្រួលចល័ត អំណោយទាំងនេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរ ស្រលាញ់ខ្មែរពិតប្រាកដ ។
លោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានភ្នំពេញ តំណាងឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានអរគុណចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកនូវធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលពួកគាតមានការខ្វះខាត និងត្រូវការសម្រាប់ជីវភាពនៅអង្គភាព រួមការងារអាវុធ ក្នុងបុព្វហេតុការពារទឹកដីនៃមាតុភូមិរបស់យើង ។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ ខ្ញុំសូមអរគុណនូវទឹកចិត្តរបស់ បងប្អូនប្រជាពលរដ្ឋយើង និងសប្បុរសជនក្នុងស្មារតីខ្មែរ ជួយខ្មែរ ។ ក្នុងនាមសមរភូមិក្រោយរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងៗកងទ័ពជួរមុខ ជារៀងរហូត ។
សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយសប្បុរសជន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ប្រើប្រាស់មកឧបត្ថម្ភ ដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់សត្រូវមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នាពេលនេះជាលើកទី៥នៅខេត្តឧត្តរមានជ័យ ៕ ដោយ សំរិត