ម៉ូតូ​២គ្រឿង​បុក​គ្នា​នៅ​ផ្លូវ​បំបែក​ជាបួន​បណ្ដាល​ឲ្យ​របួស​ធ្ងន់​ស្រាល​៣នាក់​

ចែករំលែក៖

ភ្នំពេញ​៖ ម៉ូតូ​២គ្រឿង​ជិះ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ធ្វើឱ្យជ្រុល​ទៅ​បុក​គ្នាយ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឱ្យមាន​អ្នក​របួស​ធ្ងន់​និងស្រាល​ចំនួន​៣នាក់។
​ ហេតុការណ៍​នេះ​បាន​កើត​ឡេីង​នៅ​វេលា​ម៉ោង​១០និង​៣០នាទី​យប់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥​ នៅចំណុច​ផ្លូវលេខ១៩៩កែង​ផ្លូវ​លេខ៣២៨​ ក្នុងសង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១​ ខណ្ឌ​បឹង​កេង​កង​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​គេឃើញ​បុរសម្នាក់ជាអ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​អនឡាញ​ បានជិះ​ម៉ូតូ​ម៉ាក​ ស៊ុយ​ហ្ស៊ុយគី​និច​ ពណ៌​ស​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1JV-3104 តាម​បណ្ដោយ​ផ្លូវ​លេខ១៩៩ក្នុងទិសដៅ​ពី​ លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ដែល​ជា​ផ្លូវ​បំបែក​ជាបួន​ ក៏ស្រាប់​តែ​មានបុរស​ម្នាក់​ស្រវឹង​ស្រាបានជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់​ចាម​1H-0962 បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​លេខ៣២៨ក្នុងទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ដោយល្បឿន​លឿន​ព្រម​ទាំង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ផងក៏ជ្រុល​ទៅ​បុក​ម៉ូតូ​និច​ចំពាក់​កណ្ដាល​ម៉ូតូយ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឱ្យអ្នក​អង្គុយ​ខាង​ក្រោយ​រងរបួស​បាក់​ជើង​ខាង​ឆ្វេង​ ចំណែក​អ្នក​បេីក​ម៉ូតូ​រងរបួស​តិចតួច​ អ្នក​ទាំង​២ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។
​   រីឯបុរស​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​វិញ​របួស​បែក​ក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ដូច​គ្នា​ ។
​  ក្រោយ​កេីត​ហេតុ​ដោយមិន​អាចដោះស្រាយ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក៏បាន​ធ្វើការវាស់​វែង​យក​មធ្យោបាយ​ទាំង២គ្រឿងទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​រង់ចាំ​ដំណោះស្រាយ​នាពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print