ផ្លូវគោកសំខាន់ទាំង៣ខ្សែ ឆ្ពោះទៅកាន់ឃុំកោះសូទិន ត្រូវបានលិចទាំងស្រុង ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងកម្ពស់ជិត១៣ម៉ែត្រ

ចែករំលែក៖

ខេត្តកំពង់ចាម÷ ផ្លូវបេតុងចំនួន៣ខ្សែដែលភ្ជាប់គ្នារវាងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិនត្រូវបានលិចទាំងស្រុងកាលពីយប់មិញ ដោយសារទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តសម្រុកហក់ឡើងខ្ពស់ នេះបើយោងតាមលោកស្រី ស៊ុន ចន្ថា មេឃុំកោសូទិនបានបញ្ជាក់នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ហើយបច្ចុប្បន្នប្រជាពលរដ្ឋទូទៅធ្វើ ដំណើរឆ្លងកាត់ដោយទូក-ដ វិញនៅចំណុចចុងកោះប្រលូង(ផ្លូវ សម្តេច សាយ ឈុំ)។

ហើយចំពោះផ្លូវបេតុងទាំង៣ខ្សែខាងលើនេះគឺផ្លូវទី១៖ លិចមុនគេកាលពីប៉ុន្មានថ្ងៃមុន ផ្លូវឡើងទៅវត្តកណ្តាលកោះ(ផ្លូវសម្តេច សាយ ឈុំ) ផ្លូវទី២៖ (លិចផ្លូវព្រែកតាឃ្លោក)នៅថ្ងៃត្រង់ម្សិលមិញ និងផ្លូវទី៣៖ (លិចផ្លូវឡើងទៅកាន់ក្បាលកោះ ឡើងទៅភូមិទី២ ភូមិទី៣ លិចទាំស្រុងនៅល្ងាចថ្ងៃដដែលនេះ។

...

ទន្ទឹមនេះដែរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ផងដែរថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១២,៧០ម៉ែត្រធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់ ០,២៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១១,៦៥ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម៉ែត្រ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print