ប្រទះឃេីញសពបុរសជនជាតិចិនម្នាក់ ដែលមានស្នាមរបួសពេញខ្លួនសង្ស័យឃាតកម្ម

ចែករំលែក៖

ភ្នំពេញៈ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ប្រជាពលរដ្ន ប្រទះឃេីញសពបុរសជនជាតិចិនម្នាក់ ដែរមានស្នាមរបួសពេញខ្លួនក្រោយមានរថយន្តមួយគ្រឿងដឹកយកមកទម្លាក់ចោលនៅមុខប៉ុស្តិ៍នគរបាលដ្នរបាលភ្លើងឆេះរទះ ផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមសម្ដីរបស់ប្រជាពលរដ្ននៅក្បែរនោះបានអោយដឹងថាមុនពេលកើតហេតុ នៅវេលាម៉ោង៣ ជិតភ្លឺ ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា​ ឆ្នាំ២០២៥ នេះ មានប្រជាពលរដ្នម្នាក់បានដើរទៅឃើញជនរងគ្រោះឃើញដេកហើយមានស្នាមរបួសពេញខ្លួនក៏សង្ស័យក៏បានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានដឹងថាបុរសខាងលើបានសាច់ឲ្យក៏បានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញសាកលវិទ្យ័យពិនិត្យផងដែរ។

បង្កការភ្ញាក់ផ្អេីលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានមានទាំងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទះនិងកម្លាំងអធិការដ្ឋានខណ្ឌកំបូល រួមទាំងកម្លាំងមូលដ្ឋាន ចុះទៅហ៊ុមព័ទ្ធកន្លែងកេីតហេតុ រង់ចាំផ្នែកជំនាញចុះពិនិត្យមេីលតាមជំនាញ ។

ការសន្និដ្ឋានរបស់ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ មិនបានបញ្ជាក់ថា (សព)ខាងលើស្លាប់មិនទាន់ដឹងមូលហេតុយ៉ាងណា រង់ចាំខាងផ្នែកជំនាញ​ចុះធ្វេីកោសល្យវិច័យសិនផងដែរ​។

...

បច្ចុប្បន្ន : (សព ) សមត្ថកិច្ចបានដឹកយកទៅដាក់នៅវត្ត ស្ទឹងមានជ័យដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print