សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ៣ករណីផ្សេងគ្នា ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែករ ,លួចកាច់ករ ម៉ូតូ ,រំលោភលើំទំនុកចិត្តនិង លួច គ្រឿងអលង្ការ ក្មេង )

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ៣ករណីផ្សេងគ្នា ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែករ ,លួចកាច់ករ ម៉ូតូ ,រំលោភលើំទំនុកចិត្តនិង លួច គ្រឿងអលង្ការ ក្មេង )។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៥នេះថាជនសង្ស័យមានទី១ឈ្មោះដាវ ឌិកគឿង  ភេទប្រុស អាយុ២៦ឆ្នាំជនជាតិវៀតណាម មុខរបមិនពិតប្រាកដមានទីលំនៅឃុំតឹងថាន់ដុង ស្រុកគូជី ក្រុងហូជីមិញ ប្រទេសវៀតណាម ។
២ឈ្មោះ ង្វៀង សាង ភេទប្រុស អាយុ២៨ឆ្នាំជនជាតិវៀតណាម មុខរបមិនពិតប្រាកដមានទីលំនៅភូមិ១ ឃុំថាន់ហៀបស្រុកហុកមោង ក្រុងហូជីមិញប្រទេសវៀតណាម  ។

៣/ឈ្មោះ ទិន ថាញ់ទុង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម រស់នៅខេត្តតាយនិញ ប្រទេសវៀតណាម ។

និងទី៤/ឈ្មោះ សុខ ស្រីម៉ី ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រួមនិងវត្ថុតាង សម្ភារ:ម៉ូតូ០១គ្រឿង មធ្យោបាយធ្វើសកម្មភាពដែក កាច់ ករ ម៉ូតូ ៣ខ្សែដៃ ០១ កងដៃ ០១ ពណ៍ទង់ដែង ។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានបណ្ដឹង ថាមានករណីចោរកាច់ករម៉ូតូលើជនរងគ្រោះ កាលពីថ្ងៃទី១៩ ទី២៤ ទី២៧ និងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលួចគ្រឿងអលង្ការ លើកុមារា នៅចំណុចសង្កាត់ ក្រុងបាវិត ។ បន្ទាប់ពីទទួលបណ្ដឹង លោកអធិការនគរបាលក្រុង បានបញ្ចាអោយកម្លាំងជំនាញ ចុះស្រាវជ្រាវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត យើងក៏បា បង្ក្រាបមុខសញ្ញា ពាក់ពន្ធករណីទាំងអស់នេះ ដោយឃាត់ជនសង្ស័យសរុប០៤នាក់ យកមកសាកសួរតែម្ដង។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង រួមនិងវត្ថុតាង បញ្ជូនជនសង្ស័យទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print